ហ្ស៊េរុយសាឡិម ៖ មេដឹកនាំអ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ បានអះអាងថា សង្គ្រាមនៅអ៊ីរ៉ង់ មិនទាន់បញ្ចប់នោះឡើយ ដោយលើកហេតុផលថា ប្រទេសរបស់លោក មិនទាន់ធ្វើកិច្ចការរួចរាល់។

ហ្ស៊េរុយសាឡិម ៖ មេដឹកនាំអ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ បានអះអាងថា សង្គ្រាមនៅអ៊ីរ៉ង់ មិនទាន់បញ្ចប់នោះឡើយ ដោយលើកហេតុផលថា ប្រទេសរបស់លោក មិនទាន់ធ្វើកិច្ចការរួចរាល់។
នាយករដ្ឋមន្រ្ដី ជើងខ្លាំង ធ្វើសង្គ្រាម របស់ប្រទេសអ៊ីស្រាអែល លោក Benjamin Netanyahu បានចេញមកព្រមាន ថា ការវាយលុកយោធារបស់អ៊ីស្រាអ៊ែល ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ គឺមិនទាន់រួចរាល់ នៅឡើយទេ ប៉ុន្តែ លោកអះអាងថា ប្រតិបត្តិការនេះ កំពុងធ្វើឲ្យអាប់ឱន ដល់ការដឹកនាំរបស់អ៊ីរ៉ង់។
លោក Netanyahu បាននិយាយ ក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់មជ្ឈមណ្ឌលបញ្ជាការសុខភាពជាតិ កាលពីយប់ថ្ងៃចន្ទ ថា «សេចក្តីប្រាថ្នារបស់យើង គឺចង់នាំប្រជាជនអ៊ីរ៉ង់ ឱ្យចាកចេញពីនឹម នៃរបបផ្តាច់ការ… ទីបំផុត វាអាស្រ័យលើពួកគេ…ប៉ុន្តែ គ្មានអ្វីសង្ស័យនោះទេ ដែលថា ជាមួយនឹងសកម្មភាព ធ្វើរហូតមកដល់ពេលនេះ យើងកំពុងបាក់ឆ្អឹងអ៊ីរ៉ង់ ហើយយើងមិនទាន់បានសម្រេចគោលដៅ នៅឡើយទេ»។
អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហាររួមគ្នា លើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ជាហេតុបង្កឱ្យមានជម្លោះក្នុងតំបន់យ៉ាងធ្ងន់ធ្ងរ ដែលបានរីករាលដាលពាសពេញតំបន់ មជ្ឈិមបូព៌ា៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

