បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អូស្រ្តាលី ត្រៀមពង្រាយមីស៊ីល និងយន្តហោះឈ្លបយកការណ៍ទៅមជ្ឈិមបូព៌ា

អូស្រ្តាលី ត្រៀមពង្រាយមីស៊ីល និងយន្តហោះឈ្លបយកការណ៍ទៅមជ្ឈិមបូព៌ា

ស៊ីដនី ៖ អូស្ត្រាលី ប្រកាសត្រៀមដាក់ពង្រាយយន្តហោះឈ្លបយកការណ៍យោធារយៈចម្ងាយឆ្ងាយនៅមជ្ឈិមបូព៌ា និងបញ្ជូនមីស៊ីលទៅកាន់ប្រទេសអារ៉ាប់រួម ប៉ុន្តែបដិសេធបញ្ជូនកងទ័ពជើងគោកឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ ។

Advertisement

នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក អានថូនី អាល់បានីស បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃ អង្គារ ថា ការដាក់ពង្រាយនេះ ធ្វើឡើងក្នុងគោលបំណងការពារតែប៉ុណ្ណោះ ។

លោកថា ការគាំទ្រផ្នែកយោធារបស់អូស្ត្រាលី នឹងជួយប្រទេសឈូងសមុទ្រពង្រឹងការការពារខ្លួន ប្រឆាំងការវាយប្រហារមិនរើសមុខពីសំណាក់អ៊ីរ៉ង់ ។

លោក អាល់បានីស ដែលមានវ័យ៦៣ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា អូស្រ្តាលី មិនចង់ធ្វើតួឯកទេ ប៉ុន្តែការចូលរួមរបស់យើង គឺគ្រាន់តែជាការការពារជនជាតិអូស្រ្តាលី ដែលស្ថិតនៅក្នុងតំបន់ ជាពិសេសការពារមិត្តភក្តិរបស់យើងនៅអារ៉ាប់រួម ។

លោកថា អូស្ត្រាលី នឹងដាក់ពង្រាយយន្តហោះស៊ើបការណ៍រយៈចម្ងាយឆ្ងាយ E7A Wedgetail ក្នុងរយៈពេល៤សប្តាហ៍ទៀត ដើម្បីជួយការពារដែនអាកាសនៅប្រទេសឈូងសមុទ្រ ។

ទន្ទឹមនេះ អូស្រ្តាលី ក៏នឹងបញ្ជូនមីស៊ីលរយៈចម្ងាយមធ្យមកម្រិតខ្ពស់ទៅកាន់ប្រទេសអារ៉ាប់រួមផងដែរ បន្ទាប់ពីមានការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអារ៉ាប់រួម លោក ម៉ូហាម៉េដ ប៊ីន ហ្សាយ៉េដ អាល់ ណាហ៊ីយ៉ាន ។

បើតាមលោកនាយករដ្ឋមន្រ្តី អាល់បានីស, មានជនជាតិអូស្ត្រាលី ១១៥,០០០នាក់ដែលរស់នៅតំបន់មជ្ឈិមបូព៌ា នៅពេលដែលសង្គ្រាមបានចាប់ផ្តើមកាលពី ១១ថ្ងៃមុន ។

រីឯជនជាតិអូស្រ្តាលីចំនួន ២,៦០០នាក់ ឥឡូវនេះបានវិលត្រឡប់មកផ្ទះវិញហើយ តាមជើងហោះហើរពាណិជ្ជកម្ម ខណៈដែលទីក្រុងឈូងសមុទ្រជាច្រើន ស្ថិតក្រោមការវាយប្រហាររបស់អ៊ីរ៉ង់ ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា