បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើង បាញ់មីស៊ីលនាំផ្លូវយុទ្ធសាស្រ្ត ផ្គើនសមយុទ្ធ អាមេរិក-កូរ៉េខាងត្បូង

កូរ៉េខាងជើង បាញ់មីស៊ីលនាំផ្លូវយុទ្ធសាស្រ្ត ផ្គើនសមយុទ្ធ អាមេរិក-កូរ៉េខាងត្បូង

ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងកូនស្រី គីម ជូអេ នៅថ្ងៃ អង្គារ បានចុះពិនិត្យមើលការបាញ់សាកល្បងមីស៊ីលនាំផ្លូវយុទ្ធសាស្ត្រជាលើកទី២ ចេញពីនាវាចម្បាំង Choe Hyon ស្របពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងបញ្ចេញសាច់ដុំយោធារួមគ្នាប្រចាំឆ្នាំ ។

Advertisement

បើតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េ KCNA, មីស៊ីលនាំផ្លូវយុទ្ធសាស្ត្រដែលត្រូវបានបាញ់សាកល្បងចុងក្រោយនេះ បានរត់តាមគន្លងផ្លូវហោះហើរពីលើសមុទ្រលឿង និងបានវាយប្រហារចំគោលដៅដែលបានកំណត់ ។

ជាមួយនឹងលទ្ធផលដ៏ជោគជ័យនេះ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ថា ការធ្វើតេស្តនេះ មានសារៈសំខាន់ខ្លាំង ដើម្បីពង្រឹង និងពង្រីកប្រព័ន្ធទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរដ៏មានឥទ្ធិពល និងអាចទុកចិត្តបាន ។

ទន្ទឹមគ្នា លោក គីម បានសម្តែងការពេញចិត្ត ចំពោះការបាញ់សាកល្បងចុងក្រោយនេះ ដែលអាចផ្ទៀងផ្ទាត់ពីភាពជឿជាក់ នៃប្រព័ន្ធគ្រប់គ្រងរួមបញ្ចូលគ្នាកម្រិតជាតិ នៃអាវុធយុទ្ធសាស្ត្រ និងឧត្តមភាពនៃប្រព័ន្ធប្រយុទ្ធរួមបញ្ចូលគ្នារបស់នាវាចម្បាំង ។

ជាមួយគ្នានេះ ក្រុមអ្នកវិភាគបានលើកឡើងថា ការអភិវឌ្ឍន៍នាវាចម្បាំងខ្នាតធំ ដែលអាចបាញ់អាវុធយុទ្ធសាស្ត្រ បានបង្ហាញថា កូរ៉េខាងជើង កំពុងស្វែងរកការពង្រីកវិសាលភាពយោធារបស់ខ្លួន ឱ្យលើសពីប្រព័ន្ធមីស៊ីលបាញ់នៅលើដីគោក និងពង្រឹងសមត្ថភាពទប់ស្កាត់តាមផ្លូវទឹក ៕

ប្រភព ៖ korea timesប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា