តេហេរ៉ង់ ៖ អ៊ីរ៉ង់ ប្រកាសដកខ្លួនពីបាត់ទាត់ពិភពលោក ទោះបីជា លោក ដូណាល់ ត្រាំ ធានាសុវត្ថិភាពកីឡាករក៏ដោយ។

តេហេរ៉ង់ ៖ អ៊ីរ៉ង់ ប្រកាសដកខ្លួនពីបាត់ទាត់ពិភពលោក ទោះបីជា លោក ដូណាល់ ត្រាំ ធានាសុវត្ថិភាពកីឡាករក៏ដោយ។
បើតាម BBC, ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ បានប្រកាសដកខ្លួនពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 ដែលត្រូវរៀបចំរួមគ្នា នៅទឹកដី សហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា បើទោះបីជាលោក Donald Trump ធានាអះអាងពីសុវត្ថិភាពកីឡាករ យ៉ាងណាក៏ដោយ។
លោក Ahmad Donyamali រដ្ឋមន្រ្តីកីឡាអ៊ីរ៉ង់ បានឱ្យដឹងថា ប្រទេសលោកនឹងមិនចូលរួម World Cup ដែលចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឡើយ។
ក្នុងកិច្ចសម្ភាសន៍ជាមួយ IRIB Sports Network កាលពីថ្ងៃអង្គារ, លោក Donyamali លើកឡើងថា «ស្ថិតក្នុងស្ថានភាពសង្រ្គាម ដែលបានបាត់បង់មេដឹកនាំរដ្ឋាភិបាលផងនោះ ពួកយើងបានសម្រេចចិត្តបោះបង់មិនចូលរួម World Cup ឡើយ។ ក្រុមកីឡាកររបស់ពួកយើង គឺមិនមានសុវត្ថិភាពទេ ជាអ្វីដែលពួកយើងមិនចូលរួមនោះ»។
យ៉ាងណា លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA បាននិយាយជាមួយលោក ត្រាំ ហើយប្រធានាធិបអាមេរិក បានប្រាប់លោក ត្រាំ ថា «អ៊ីរ៉ង់ ត្រូវបានស្វាគមន៍ និងធានាសុវត្ថិភាពយ៉ាងពេញលេញ នៅ World Cup 2026»។
អ៊ីរ៉ង់ ជាក្រុមខ្លាំងមួយដែលបានឆ្លងផុតវគ្គជម្រុះប្រចាំតំបន់អាស៊ី ដោយជោគជ័យ និងត្រៀមបង្ហាញខ្លួននៅ World Cup ជុំចុងក្រោយជាលើកទី៤ ជាប់ៗគ្នាដែរ។ តែដោយសារតែសង្គ្រាម ក៏សម្រេចចិត្ត មិនបន្តចូលរួម៕
ប្រភពពី BBC ប្រែសម្រួល ៖ សារ៉ាត
