តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់ គំរាមទៅដល់ពិភពលោក ឲ្យត្រៀមខ្លួន ទទួលយកតម្លៃប្រេង ដែលនឹងហក់ឡើង ដល់តម្លៃ ២០០ ដុល្លារ នៅក្នុង១បារ៉ែល ដោយសារតែការធ្វើព្យុះភ្លៀង របស់កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ ។

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់ គំរាមទៅដល់ពិភពលោក ឲ្យត្រៀមខ្លួន ទទួលយកតម្លៃប្រេង ដែលនឹងហក់ឡើង ដល់តម្លៃ ២០០ ដុល្លារ នៅក្នុង១បារ៉ែល ដោយសារតែការធ្វើព្យុះភ្លៀង របស់កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ ។
លោក Ebrahim Zolfaqari អ្នកនាំពាក្យនៃទីបញ្ជាការយោធាអ៊ីរ៉ង់ ប្រកាសកាលពីថ្ងៃពុធ ការឡើងចុះតម្លៃប្រេងអាស្រ័យ លើសន្តិសុខនៅមជ្ឈិមបូព៌ា ជាពិសេសអាស្រ័យលើអាមេរិក និងអ៊ីស្រាអែលដែលកំពុងបង្កឱ្យមានអស្ថិរក្នុងតំបន់ ។
បើតាម CNA, តម្លៃប្រេងធ្លាប់ហក់ឡើងដល់ជិត ១២០ ដុល្លារ ក្នុង១បារ៉ែល កាលពីថ្ងៃចន្ទ ប៉ុន្តែ បានធ្លាក់ចុះមកវិញនៅសល់ប្រមាណ ៩០ ដុល្លារ កាលពីថ្ងៃពុធ ។ យ៉ាងណា តម្លៃប្រេងអន្តរជាតិ បានកើនឡើងដល់ ១០០ ដុល្លារ ក្នុងបារ៉ែល សារជាថ្មី សម្រាប់ការជួញដូរ នៅថ្ងៃព្រហស្បតិ៍នេះ ។
ការហក់ឡើងថ្លៃដល់កម្រិតនេះវិញ បានកើតមានឡើង ចំពេលដែល នាវាចំនួន ៣ គ្រឿង ទើបរងការវាយប្រហារ នៅក្នុងដែនទឹកឈូងសមុទ្រ ខណៈដែលកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ចេញមុខអះអាងថា កងកម្លាំងរបស់ពួកគេ ជាអ្នកបាញ់ ដោយសារតែនាវាទាំងនោះ ដែលរួមមានទាំង កប៉ាលដឹកប្រេងថៃ មួយគ្រឿងផងនោះ មិនស្តាប់តាមការព្រមាន របស់ពួកគេ ។
យ៉ាងណា ជាវិធានការឆ្លើយតប ទីភ្នាក់ងារថាមពលអន្តរជាតិ ហៅកាត់ IEA បានប្រកាសបញ្ចេញប្រេងពីស្តុងបម្រុងទុកប្រមាណ ៤០០ លានបារ៉ែល ក្នុងនោះ ១៧២ លានបារ៉ែល យកចេញពីអាមេរិក ដែលជាសមាជិករបស់ខ្លួន៕
ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត
