វ៉ាស៊ីនតោន ៖ យោធាអាមេរិកបានវាយប្រហារកម្ទេចនាវាដាក់មីនចំនួន ២៨គ្រឿងរបស់អ៊ីរ៉ង់ ដែលប៉ុនប៉ងដាក់ពង្រាយគ្រាប់មីននៅជិតច្រកសមុទ្រ Hormuz ដើម្បីបង្កការរំខានដល់ច្រកដឹកជញ្ជូនប្រេងដ៏មមាញឹកបំផុតរបស់ពិភពលោកមួយនេះ ។

វ៉ាស៊ីនតោន ៖ យោធាអាមេរិកបានវាយប្រហារកម្ទេចនាវាដាក់មីនចំនួន ២៨គ្រឿងរបស់អ៊ីរ៉ង់ ដែលប៉ុនប៉ងដាក់ពង្រាយគ្រាប់មីននៅជិតច្រកសមុទ្រ Hormuz ដើម្បីបង្កការរំខានដល់ច្រកដឹកជញ្ជូនប្រេងដ៏មមាញឹកបំផុតរបស់ពិភពលោកមួយនេះ ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងទស្សនកិច្ចក្រុមហ៊ុនឱសថមួយ នៅរដ្ឋ អូហៃយ៉ូ ថា នាវាទាំងនោះ បានចាប់ផ្តើមដាក់ពង្រាយគ្រាប់មីន ដូច្នេះយើងបានកម្ទេចនាវាដាក់មីនអស់ចំនួន ២៨គ្រឿងហើយ គិតមកទល់ពេលនេះ ។
លោកថា ការវាយប្រហារទាំងនោះ បានប្រើប្រាស់អាវុធដូចគ្នា ដូចដែលអាមេរិកបានប្រើប្រាស់ពីមុន ក្នុងប្រតិបត្តិការយោធាតាមដែនសមុទ្រប្រឆាំងនឹងការជួញដូរគ្រឿងញៀន ។
បើតាមការលើកឡើងរបស់មេដឹកនាំអាមេរិករូបនេះ តម្លៃប្រេងសកល នឹងធ្លាក់ចុះវិញឆាប់ៗនេះ បើទោះបីជាមានជម្លោះក៏ដោយ លោកថា ការរំខានទីផ្សារប្រេងសកល មានតិចតួចជាងអ្វីដែលលោកគិតប៉ុណ្ណោះ ។
បើតាម Anadolu Agency, យោធាអាមេរិកបាននិយាយកាលពីដើមសប្តាហ៍នេះថា ខ្លួនបានបំផ្លាញនាវាអ៊ីរ៉ង់អស់ជាច្រើនគ្រឿងនៅជិតច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកយុទ្ធសាស្ត្រមួយ ដែលការផ្គត់ផ្គង់ប្រេងសកលប្រហែល១ភាគ៥ឆ្លងកាត់ បន្ទាប់ពីមានរបាយការណ៍ថា អ៊ីរ៉ង់បានចាប់ផ្តើមដាក់ពង្រាយមីនអណ្តែតទឹកនៅតំបន់នោះ ។
គួរបញ្ជាក់ថា ភាពតានតឹងនៅមជ្ឈិមបូព៌ា បានកើនឡើង បន្ទាប់ពីអ៊ីស្រាអែល និងអាមេរិកបានរួមដៃគ្នាបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ដោយបានសម្លាប់មនុស្សច្រើនជាង ១,៣០០នាក់ រួមទាំងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលា អាលី ខាមេនី ក្មេងៗសិស្សសាលាជាង ១៥០នាក់ និងមន្ត្រីយោធាជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើនរូបទៀត ៕
ប្រភព ៖ Anadolu Agency ប្រែសម្រួល ៖ ឈឹម ទីណា




