បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អូស្ត្រាលី គ្រោងបញ្ចេញប្រេងឥន្ធនៈជាង ៧៦០ លានលីត្រ

អូស្ត្រាលី គ្រោងបញ្ចេញប្រេងឥន្ធនៈជាង ៧៦០ លានលីត្រ

កង់បេរ៉ា ៖ ប្រទេសអូស្រ្តាលី មានផែនការបញ្ចេញប្រេងសាំង និងប្រេងម៉ាស៊ូតដល់ទៅ ៧៦២លានលីត្រនៃទុនបម្រុងប្រេងឥន្ធនៈក្នុងស្រុករបស់ខ្លួន ចំពេលមានជម្លោះនៅតំបន់មជ្ឈិមបូព៌ា ។

Advertisement

រដ្ឋមន្ត្រីថាមពលអូស្ត្រាលី លោក Chris Bowen បាននិយាយនៅថ្ងៃ សុក្រ នេះថា ការបញ្ចេញដល់ទៅ ២០ភាគរយនៃកាតព្វកិច្ចស្តុកអប្បបរមាមូលដ្ឋាន សម្រាប់ប្រេងសាំង និងប្រេងម៉ាស៊ូតនេះ នឹងជួយដោះស្រាយការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ប្រេងឥន្ធនៈទូទាំងប្រទេស ។

លោកថា រដ្ឋាភិបាលនឹងកាត់បន្ថយកាតព្វកិច្ចស្តុកជាតិអប្បបរមា សម្រាប់ប្រេងម៉ាស៊ូតពី ២,៧ពាន់លានលីត្រ មកត្រឹម ២,២ពាន់លានលីត្រ ហើយសម្រាប់ប្រេងសាំងពី ១ពាន់លានលីត្រ មកត្រឹម ៧០០លានលីត្រ ។

វិធានការនេះគឺជាការឆ្លើយតបរបស់ប្រទេសអូស្ត្រាលី ចំពោះសំណើរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ ដើម្បីបញ្ចេញទុនបម្រុងប្រេងឥន្ធនៈ ។

យ៉ាងណា លោក Bowen បានសង្កត់ធ្ងន់ថា ការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់អូស្ត្រាលី មានសុវត្ថិភាព ហើយកប៉ាល់កំពុងបន្តមកដល់ ទោះបីជាមានជម្លោះនៅមជ្ឈិមបូព៌ាក៏ដោយ ប៉ុន្តែអូស្ត្រាលីអាចនឹងមានការគំរាមកំហែងនាពេលអនាគត ចំពោះការផ្គត់ផ្គង់ប្រេង ប្រសិនបើជម្លោះនៅតែបន្ត ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា