បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សង្គ្រាមអ៊ីរ៉ង់ ឆក់យកជីវិតកុមារជិត ៣០០ នាក់

សង្គ្រាមអ៊ីរ៉ង់ ឆក់យកជីវិតកុមារជិត ៣០០ នាក់

តេហេរ៉ង់ ៖ កុមារជិត ៣០០នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ និងទីកន្លែងផ្សេងទៀតនៅតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ បានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ ។

Advertisement

បើតាមអង្គការមូលនិធិសង្គ្រោះកុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ ហៅកាត់ UNICEF, ការស្លាប់ដែលបានរាយការណ៍ ក្នុងនោះកុមារចំនួន ២០០នាក់នៅអ៊ីរ៉ង់ ៩១នាក់នៅលីបង់ ៤នាក់នៅអ៊ីស្រាអែល និងម្នាក់ទៀតនៅគុយវ៉ែត ។

ជាមួយគ្នានេះ ទីភ្នាក់ងារ UNICEF បានព្រមានថា ចំនួនកុមារស្លាប់អាចនឹងកើនឡើងថែមទៀត នៅពេលដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ កាន់តែធ្ងន់ធ្ងរខ្លាំងឡើង ហើយរីករាលដាលពាសពេញមជ្ឈិមបូព៌ា រួមទាំងឈូងសមុទ្រ ។

UNICEF ក៏បានអះអាងកាលពីថ្ងៃ ពុធ ផងដែរថា ការរំខានយ៉ាងទូលំទូលាយដល់ការអប់រំ កំពុងធ្វើឱ្យកុមាររាប់លាននាក់មិនបានចូលរៀននៅទូទាំងតំបន់ ខណៈដែលកុមាររាប់រយរាប់ពាន់នាក់ផ្សេងទៀត ត្រូវបង្ខំចិត្តផ្លាស់ទីលំនៅ ដើម្បីគេចចេញពការទម្លាក់គ្រាប់បែកឥតឈប់ឈរ ។

ទន្ទឹមគ្នានេះ UNICEF បានរិះគន់ធ្ងន់ៗចំពោះការបង្កើតសង្គ្រាមអ៊ីរ៉ង់ថា គ្មានអ្វីបង្ហាញអំពីភាពត្រឹមត្រូវ ចំពោះការសម្លាប់ ឬធ្វើឱ្យកុមារមានពិការភាព ក៏ដូចជាការបំផ្លាញ និងរំខានដល់សេវាកម្មសំខាន់ៗដែលកុមារពឹងផ្អែក ដូចជាមន្ទីរពេទ្យ សាលារៀន ប្រព័ន្ធផ្គត់ផ្គង់ទឹកបរិភោគ និងអនាម័យជាដើម ។

យ៉ាងណា ទីភ្នាក់ងារ UNICEF បានបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់ប្រមុខដឹកនាំអង្គការសហប្រជាជាតិ ដែលទទូចឱ្យភាគីពាក់ព័ន្ធក្នុងជម្លោះ ឆាប់បញ្ចប់ការប្រយុទ្ធគ្នា និងបើកការចរចាការទូត ដើម្បីបញ្ឈប់សង្គ្រាមមជ្ឈិមបូព៌ា ៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា