បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រមុខសង្គ្រាមអាមេរិក ថា មេដឹកនាំកំពូលអ៊ីរ៉ង់ថ្មី រងរបួស និងខូចកាយសម្បទា

ប្រមុខសង្គ្រាមអាមេរិក ថា មេដឹកនាំកំពូលអ៊ីរ៉ង់ថ្មី រងរបួស និងខូចកាយសម្បទា

វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក លោក Pete Hegseth បានអះអាងកាលពីថ្ងៃ សុក្រ ថា មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei បានរងរបួស ហើយទំនងជាខូចកាយសម្បទា ។

Advertisement

ប្រមុខការពារជាតិអាមេរិករូបនេះ បានប្រាប់សន្និសីទសារព័ត៌មានមួយថា យើងដឹងថា មេដឹកនាំថ្មីលោក Mojtaba Khamenei ដែលគេហៅមេដឹកនាំកំពូលនោះ បានរងរបួស ហើយទំនងជាខូចកាយសម្បទា ។

លោក Hegseth បន្ថែមថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារជាង ១៥.០០០គោលដៅ ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយលោកថែមទាំងបោះសម្តីគំរាមធ្ងន់ៗថា ក្រុមហ៊ុនការពារជាតិទាំងអស់របស់អ៊ីរ៉ង់ នឹងត្រូវបំផ្លាញក្នុងពេលឆាប់ៗនេះ ។

គិតមកទល់ពេលនេះ មិនមានរូបភាព ឬក៏វីដេអូណាមួយបានចេញផ្សាយបង្ហាញពីមុខមាត់របស់មេដឹកនាំថ្មីអ៊ីរ៉ង់ លោក Mojtaba Khamenei ទេ ចាប់តាំងពីការវាយប្រហាររបស់អ៊ីស្រាអែលនៅដើមដំបូងនៃសង្គ្រាម ដែលបានសម្លាប់ក្រុមគ្រួសាររបស់លោក រួមទាំងឪពុក និងភរិយារបស់គាត់ផងដែរ ។

ប៉ុន្តែ មន្ត្រីអ៊ីរ៉ង់មួយរូបបានប្រាប់កាសែតរ៉យទ័រកាលពីថ្ងៃទី១១ ខែមីនាថា មេដឹកនាំថ្មី លោក Mojtaba Khamenei ពិតជាបានរងរបួស ហើយនៅតែអាចធ្វើការបានធម្មតា ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ។

ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល រួមដៃគ្នាបើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ ទាហានអាមេរិកចំនួន ១១នាក់ហើយបានស្លាប់បាត់បង់ជីវិត ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា