បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើង ថា មហិច្ឆតាមីស៊ីលរបស់ ជប៉ុន នឹងបង្កហានិភ័យសន្តិសុខក្នុងតំបន់

កូរ៉េខាងជើង ថា មហិច្ឆតាមីស៊ីលរបស់ ជប៉ុន នឹងបង្កហានិភ័យសន្តិសុខក្នុងតំបន់

ព្យុងយ៉ាង ៖ កូរ៉េខាងជើង បានចេញមុខចោទប្រកាន់ជប៉ុនចំៗថា កំពុងបង្កហានិភ័យសន្តិសុខក្នុងតំបន់កាន់តែខ្ពស់ តាមរយៈពន្លឿនការដាក់ពង្រាយ និងអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយ ហើយថា ការពង្រឹងយោធារបស់ទីក្រុងតូក្យូ គឺស្មើនឹងការរៀបចំសម្រាប់ការវាយប្រហារនាពេលអនាគត ។

Advertisement

ទីភ្នាក់ងារសារព័ត៌មានកូរ៉េ KCNA កាលពីថ្ងៃ សុក្រ បានចេញផ្សាយរិះគន់មិនសំចៃមាត់ថា ជប៉ុនបានចាប់ផ្តើមដាក់ពង្រាយមីស៊ីល Type 12 ជាប្រភេទបាញ់ពីដីកម្ទេចនាវានៅទីក្រុង Kumamoto ហើយមានគម្រោងដាក់ប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយផ្សេងទៀត នៅទូទាំងខេត្តជាច្រើន ដោយធ្វើឲ្យវាស្ថិតក្នុងចម្ងាយបាញ់ដល់ប្រទេសជិតខាង ។

បើតាម KCNA, ជប៉ុនកំពុងបញ្ចូលធនធានចូលទៅក្នុងការពង្រីករយៈចម្ងាយរបស់មីស៊ីល និងត្រៀមសម្រាប់ការបាញ់លើដីគោក ទឹក និងអាកាស ដោយទីក្រុងតូក្យូហៅប្រព័ន្ធមីស៊ីលទាំងនោះថា អាវុធវាយលុករយៈចម្ងាយឆ្ងាយដ៏ជាក់ច្បាស់ ។

ជាមួយគ្នានេះ KCNA បានច្រានចោលការអះអាងរបស់ជប៉ុន ដែលថា ការដាក់ពង្រាយមីស៊ីលនេះ គឺក្នុងគោលបំណងការពារខ្លួន ផ្ទុយទៅវិញ វាឆ្លុះបញ្ចាំងពីមហិច្ឆតា ដើម្បីធានាដល់សមត្ថភាពវាយប្រហារ និងជាផ្នែកមួយនៃការរៀបចំសង្គ្រាមឈ្លានពានឡើងវិញ ។

សារព័ត៌មានកូរ៉េខាងជើងមួយនេះ ក៏បានព្រមានផងដែរថា ជប៉ុននឹងប្រឈមមុខនូវផលវិបាកធ្ងន់ធ្ងរ ប្រសិនបើខ្លួនបន្តដើរលើផ្លូវបច្ចុប្បន្នរបស់ខ្លួន ។

Type-12 គឺជាប្រភេទមីស៊ីលបាញ់ចេញពីដីគោក ដើម្បីវាយប្រហារនាវាចម្បាំងគ្រប់ប្រភេទ ។ ដំបូងឡើយ វាអាចហោះក្នុងចម្ងាយប្រហែល ២០០គីឡូម៉ែត្រ ប៉ុន្តែក្រោយធ្វើទំនើបកម្មរួច ឥឡូវនេះវាអាចហោះក្នុងចម្ងាយប្រហែល ១,០០០គីឡូម៉ែត្រ ពោលគឺអាចបាញ់ដល់ប្រទេសចិនដីគោក ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា