វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក នៅថ្ងៃសុក្រ បានប្រកាសផ្តល់លុយរង្វាន់រហូតដល់ ១០លានដុល្លារ សម្រាប់ការផ្តល់ព័ត៌មានអំពីមេដឹកនាំកំពូលថ្មីរបស់ខ្លួន គឺលោក Ayatollah Mojtaba Khamenei ។

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក នៅថ្ងៃសុក្រ បានប្រកាសផ្តល់លុយរង្វាន់រហូតដល់ ១០លានដុល្លារ សម្រាប់ការផ្តល់ព័ត៌មានអំពីមេដឹកនាំកំពូលថ្មីរបស់ខ្លួន គឺលោក Ayatollah Mojtaba Khamenei ។

ក្រៅពីមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ រដ្ឋមន្ត្រីមហាផ្ទៃអ៊ីរ៉ង់ លោក Eskandar Momeni និងរដ្ឋមន្ត្រីស៊ើបការណ៍សម្ងាត់ និងសន្តិសុខអ៊ីរ៉ង់ លោក Esmail Khatib ក៏ស្ថិតក្នុងចំណោមបុគ្គលទាំង ១០រូប ដែលមានឈ្មោះក្នុងបញ្ជីរបស់ក្រសួងការបរទេស។
បើតាម AFP, ក្រសួងការបរទេសអាមេរិក បានលើកឡើងថា បុគ្គលទាំងនេះ គឺជាអ្នកបញ្ជា និងដឹកនាំសកម្មភាពផ្សេងៗ នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ដែលមានផែនការរៀបចំ និងប្រហារជីវិតភេរវកម្មនៅជុំវិញពិភពលោក ។
ដូច្នេះ ក្រសួងជំរុញឱ្យអ្នកផ្តល់ព័ត៌មានផ្ញើព័ត៌មានតាមរយៈកម្មវិធី Tor ឬ Signal ហើយព័ត៌មានរបស់អ្នក នឹងអាចធ្វើឱ្យអ្នកមានសិទ្ធិផ្លាស់ទីលំនៅ និងទទួលបានលុយរង្វាន់ ។
កម្មវិធី “រង្វាន់សម្រាប់យុត្តិធម៌” របស់ក្រសួងការបរទេសអាមេរិក នឹងផ្តល់ជាសាច់ប្រាក់សម្រាប់ព័ត៌មានស៊ើបការណ៍សម្ងាត់ណាមួយ ដែលនាំដល់ការចាប់ខ្លួន ឬការកាត់ទោសបុគ្គលជាប់ឈ្មោះក្នុងបញ្ជី ។
គួរបញ្ជាក់ថា លោក Mojtaba Khamenei ថ្មីៗនេះបានឡើងជំនួសតំណែងពីឪពុករបស់លោក គឺលោក Ali Khamenei ក្នុងនាមជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ។
ការស្នងតំណែងនេះ កើតឡើងក្រោយលោក Khamenei ត្រូវបានសម្លាប់ រួមជាមួយមន្ត្រីកំពូលអ៊ីរ៉ង់ជាច្រើននាក់ទៀត នៅក្នុងការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

