បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន ថ្លឹងថ្លែងបញ្ជូននាវាចម្បាំងទៅការពារផ្លូវដឹកជញ្ជូនប្រេងនៅឈូងសមុទ្រ

ជប៉ុន ថ្លឹងថ្លែងបញ្ជូននាវាចម្បាំងទៅការពារផ្លូវដឹកជញ្ជូនប្រេងនៅឈូងសមុទ្រ

តូក្យូ ៖ ទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់ជប៉ុនមួយរូប និយាយថា មានភាគរយខ្ពស់ ដែលជប៉ុននឹងពិចារណាបញ្ជូននាវាចម្បាំងទៅជួយការពារផ្លូវដឹកជញ្ជូនប្រេងនៅឈូងសមុទ្រ និងមជ្ឈិមបូព៌ា ក្រោយមានការអំពាវនាវពីមេដឹកនាំអាមេរិក ឱ្យជួយការពារច្រកសមុទ្រហ័រមូស ពីការគំរាមកំហែងរបស់អ៊ីរ៉ង់ ។

Advertisement

ប្រធានគោលនយោបាយនៃគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច លោក Takayuki Kobayashi បានប្រាប់ទូរទស្សន៍រដ្ឋ NHK នៅថ្ងៃ អាទិត្យ ថា មានភាគរយខ្ពស់ ដែលជប៉ុននឹងសម្រេចចិត្តបញ្ជូននាវាចម្បាំងរបស់ខ្លួន ទៅជួយការពារផ្លូវដឹកជញ្ជូនប្រេងនៅមជ្ឈិមបូព៌ា ពោលគឺប៉ុន្មានម៉ោងក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជំរុញឲ្យប្រទេសដទៃទៀតធ្វើដូច្នេះ ។

លោកថា បើនិយាយតាមផ្លូវច្បាប់ ជប៉ុនមិនច្រានចោលលទ្ធភាពនេះទេ ប៉ុន្តែដោយសារស្ថានភាពបច្ចុប្បន្ន សង្គ្រាមនេះកំពុងបន្ត ដូច្នេះលោកជឿថា នេះជាអ្វីដែលត្រូវពិចារណាដោយប្រុងប្រយ័ត្នខ្ពស់ ។

យ៉ាងណា ការបញ្ជូនកងកម្លាំងការពារទៅក្រៅប្រទេស គឺជារឿងដ៏រសើបផ្នែកនយោបាយនៅជប៉ុន ។ នៅឆ្នាំ ១៩៤៧ ប្រទេសជប៉ុនបានឆ្លងកាត់ការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រដ៏សំខាន់ ដោយសាររដ្ឋធម្មនុញ្ញថ្មីដែលសរសេរដោយសហរដ្ឋអាមេរិក បានចូលជាធរមាន នៅថ្ងៃទី៣ ខែឧសភា ។

រដ្ឋធម្មនុញ្ញនេះបានបំប្លែងជប៉ុនទៅជាប្រទេសប្រជាធិបតេយ្យសេរី ដែលលះបង់សង្គ្រាម ជាមធ្យោបាយដោះស្រាយជម្លោះអន្តរជាតិ និងកាត់បន្ថយអំណាចអធិរាជមកត្រឹមជានិមិត្តរូប ។

បើតាម CNA, ការលើកឡើងរបស់លោក Kobayashi ធ្វើឡើងចំពេលមានការព្រួយបារម្ភខ្លាំងថា សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ នឹងធ្វើឲ្យតម្លៃប្រេងកើនឡើងខ្ពស់ ខណៈដែលទីក្រុងតេហេរ៉ង់ បានបិទច្រកសមុទ្រហ័រមូស ជាផ្លូវទឹកដ៏សំខាន់មួយរបស់ពិភពលោក និងបានវាយប្រហាររោងចក្រថាមពលនៅឈូងសមុទ្រ ។

គួរកត់សម្គាល់ ជប៉ុន គឺជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី ៤ របស់ពិភពលោក ហើយគឺជាប្រទេសនាំចូលប្រេងធំជាងគេទី ៥ ផងដែរ តួយ៉ាង ៩៥ភាគរយនៃប្រេងទាំងនោះនាំចូលមកពីតំបន់មជ្ឈិមបូព៌ា និង៧០ភាគរយឆ្លងកាត់ច្រកសមុទ្រហ័រមូស ដែលឥឡូវនេះត្រូវបានបិទ ក្រោយមានការវាយប្រហារពីអ៊ីរ៉ង់ ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា