បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Trump ៖ លុះត្រាអស់ជម្រើស ទើបពឹងលោក Zelensky ឲ្យជួយក្នុងសង្គ្រាមអ៊ីរ៉ង់

លោក Trump ៖ លុះត្រាអស់ជម្រើស ទើបពឹងលោក Zelensky ឲ្យជួយក្នុងសង្គ្រាមអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងបដិសេធ ការផ្តល់ជំនួយពី លោក Zelensky ដែលចង់ជួយទប់ទល់នឹងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ នៅមជ្ឈិមបូព៌ា ដោយមេដឹកនាំអាមេរិករូបនេះ បញ្ជាក់ថា «ទាល់តែអស់ជម្រើស ទើបពឹងលោក Zelensky ឲ្យជួយ ក្នុងសង្គ្រាមនេះ»។ នេះបើតាមការចេញផ្សាយ របស់ RT កាលពីថ្ងៃអាទិត្យ។

Advertisement

សារព័ត៌មានរុស្ស៊ី មួយនេះ បានដកស្រង់សម្តី របស់លោក ត្រាំ ដូច្នេះ នៅក្នុងកិច្ចសម្ភាសន៍មួយ ជាមួយ NBC News។

RT បានរៀបរាប់ថា កាលពីថ្ងៃសុក្រ លោក Zelensky បានរំលឹកឡើងវិញ នូវការផ្តល់ជូនជំនួយ តាមរយៈការបង្ហោះ នៅលើបណ្តាញសង្គម X ដោយលើកហេតុផលថា «ប្រសិនបើគ្មាន អ្នកជំនាញ របស់អ៊ុយក្រែនទេនោះ សហរដ្ឋអាមេរិកនឹងមិនអាចធ្វើឱ្យស្ថានការណ៍មានស្ថេរភាព បានទេ»។

១ថ្ងៃ ក្រោយមក ពោលគឺ នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទ ជាមួយ NBC News កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីសហរដ្ឋអាមេរិក បានច្រានចោលគំនិតដែលថា ទីក្រុងវ៉ាស៊ីនតោនបានស្នើសុំ ឬទាមទារជំនួយពីអ៊ុយក្រែន។

លោក Trump បាននិយាយថា «យើងមិនត្រូវការជំនួយទេ» ដោយបន្ថែមថា លោក Zelensky គឺជា មនុស្សចុងក្រោយ ដែលយើងត្រូវការជំនួយ»។ លោក Trump ក៏បានរិះគន់វិធីសាស្រ្តរបស់ លោក Zelensky ក្នុងការចរចា ជាមួយទីក្រុងមូស្គូ ដោយលើកហេតុផលថា លោក Zelensky ពិបាកធ្វើកិច្ចព្រមព្រៀង ជាងការចរចាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទៅទៀត។

ចាប់តាំងពីការចាប់ផ្តើម នៃការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ កាលពីចុងខែមុន មេដឹកនាំអ៊ុយក្រែន រូបនេះ បានបង្ហាញសញ្ញា ម្តងហើយម្តងទៀត អំពីការត្រៀមខ្លួនរបស់លោក ក្នុងការចូលរួមក្នុងជម្លោះ ដោយអះអាងថា ទីក្រុងវ៉ាស៊ីនតោន បានអំពាវនាវឱ្យជួយការពារទ្រព្យសម្បត្តិអាមេរិក ដែលឈរជើងនៅឈូងសមុទ្រ ប្រឆាំងនឹងការវាយប្រហារសងសឹក។ នេះបើតាម RT ដដែល៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា