ហ្ស៊េរុយសាឡិម ៖ មន្ត្រីជាន់ខ្ពស់ អ៊ីស្រាអែល អះអាង កាលពីថ្ងៃអាទិត្យថា ប្រទេសអ៊ីរ៉ង់ កំពុងតែផ្តោតគោលដៅ វាយប្រហារទៅលើជនស៊ីវិល។

ហ្ស៊េរុយសាឡិម ៖ មន្ត្រីជាន់ខ្ពស់ អ៊ីស្រាអែល អះអាង កាលពីថ្ងៃអាទិត្យថា ប្រទេសអ៊ីរ៉ង់ កំពុងតែផ្តោតគោលដៅ វាយប្រហារទៅលើជនស៊ីវិល។
ក្នុងពេលចុះទៅត្រួតពិនិត្យ ទីក្រុង Zarzir ភាគខាងជើង ជាទីតាំង នៃការវាយប្រហារ ដោយមីស៊ីលរបស់អ៊ីរ៉ង់, លោក Gideon Saar រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល មានប្រសាសន៍ថា «អ៊ីរ៉ង់កំពុង កំណត់គោលដៅ លើជនស៊ីវិល» ដោយលោកបានពន្យល់ថា «ជនរងគ្រោះទាំងអស់ ដែលប្រឈមមុខ… គឺជាជនស៊ីវិល»។
គួរបញ្ជាក់ថា សង្គ្រាមបានចាប់ផ្តើមផ្ទុះ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ជាថ្ងៃដែលអាមេរិក ចាប់ដៃ អ៊ីស្រាអែល ទម្លាក់គ្រាប់ វាយប្រហារលើប្រទេសអ៊ីរ៉ង់ សម្លាប់ទាំងមេដឹកនាំកំពូល របស់សាធារណរដ្ឋឥស្លាម មួយនេះ ទៀតផង។
ជាការសងសឹក ទីក្រុងតេហេរ៉ង់ បានវាយប្រហារ ទៅលើទីតាំងនានារបស់អាមេរិក នៅបណ្តាប្រទេសឈូងសមុទ្រ រួមទាំង ប្រទេស អ៊ីស្រាអែល។
លោក Gideon Saar ក៏បាននិយាយផងដែរ អំពីសង្គ្រាម របស់អ៊ីស្រាអែល ជាមួយនឹងក្រុមសកម្មប្រយុទ្ធ Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់ ដែលបានបាញ់រ៉ុក្កែត ទៅលើអ៊ីស្រាអែល ចេញពីប្រទេសលីបង់។
លោក Saar និយាយរៀបរាប់ថា «ប្រសិនបើរដ្ឋាភិបាលលីបង់ និងកងទ័ពលីបង់ ចង់ផ្លាស់ប្តូរអ្វីមួយ ពួកគេគួរតែធ្វើពេលនេះ ដើម្បីបញ្ឈប់ការវាយប្រហារ ដែលធ្វើឡើងដោយក្រុមហេសបូឡា ចេញពីទឹកដីលីបង់»៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

