បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ប្តេជ្ញាតាមប្រមាញ់ជីវិតនាយករដ្ឋមន្រ្តីអ៊ីស្រាអែល

អ៊ីរ៉ង់ ប្តេជ្ញាតាមប្រមាញ់ជីវិតនាយករដ្ឋមន្រ្តីអ៊ីស្រាអែល

តេហេរ៉ង់ ៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ នៅថ្ងៃអាទិត្យ បានប្រកាសប្តេជ្ញានឹងដេញតាមសម្លាប់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ដល់ជើងមេឃ ខណៈដែលការប្រយុទ្ធជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅតែបន្តយ៉ាងក្តៅគគុក ។

Advertisement

បើតាមស៊ីនហួរ, កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានប្រកាសក្តែងៗលើប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ខ្លួនថា ប្រសិនបើឧក្រិដ្ឋជនសម្លាប់សូម្បីតែជីវិតកុមារនេះនៅរស់ នោះយើងនឹងបន្តដេញតាមប្រមាញ់ និងសម្លាប់រូបគេដល់ជើងមេឃ ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស់ អារ៉ាឈី បានប្រាប់ CBS News ថា ប្រទេសរបស់លោក មិនដែលស្នើសុំបទឈប់បាញ់ឡើយ ហើយអ៊ីរ៉ង់ក៏មិនដែលស្នើសុំសូម្បីតែការចរចាផងដែរ ។

ការអះអាងនេះ ធ្វើឡើងឆ្លើយតបការអះអាងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលថា អ៊ីរ៉ង់ចង់ធ្វើកិច្ចព្រមព្រៀង ។

ប្រមុខការទូតអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា នេះគឺជាសង្គ្រាមជ្រើសរើសដោយលោកប្រធានាធិបតី ត្រាំ និងសហរដ្ឋអាមេរិក ដូច្នេះយើងនឹងបន្តការពារខ្លួនរបស់យើងតាមដែលអាចធ្វើបាន ។

គួរបញ្ជាក់ថា ភ្លើងសង្គ្រាមមជ្ឈិមបូព៌ា បានឆាបឆេះឡើងដោយសារសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានរួមគ្នាបើកការវាយប្រហារប្រឆាំងអ៊ីរ៉ង់ នៅថ្ងៃ២៨ ខែកុម្ភៈ ហើយជាលទ្ធផល មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលា អាលី ខាមេនី រួមទាំងមន្រ្តីជាន់កំពូលៗរបស់អ៊ីរ៉ង់ជាច្រើនរូបត្រូវបានសម្លាប់ ដែលបង្កឱ្យមានការសងសឹកយ៉ាងចាស់ដៃពីសំណាក់ទីក្រុងតេហេរ៉ង់ ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា