បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ថា មិនចាប់អារម្មណ៍ ចរចាជាមួយអាមេរិក

អ៊ីរ៉ង់ ថា មិនចាប់អារម្មណ៍ ចរចាជាមួយអាមេរិក

តេហេរ៉ង់ ៖ លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាននិយាយថា អ៊ីរ៉ង់មិនចាប់អារម្មណ៍លើកិច្ចចរចា ជាមួយសហរដ្ឋអាមេរិកទេ ដោយរុញច្រានជំហរ របស់លោកប្រធានាធិបតី Donald Trump ដែលទើបអះអាងថា ទីក្រុង តេហេរ៉ង់ ចង់បានកិច្ចព្រមព្រៀង បញ្ចប់សង្គ្រាម។

Advertisement

ថ្លែងបានប្រាប់ទូរទស្សន៍ CBS ក្នុងកម្មវិធី “Face The Nation” កាលពីថ្ងៃអាទិត្យ លោក Abbas Araghchi អះអាងថា «យើងមានស្ថេរភាព និងរឹងមាំគ្រប់គ្រាន់… យើងគ្រាន់តែការពារប្រជាជនរបស់យើងប៉ុណ្ណោះ»។ លោកបន្តថា
«យើងមិនឃើញហេតុផលណាមួយ ដែលយើងគួរនិយាយ ជាមួយអាមេរិកទេ ព្រោះពេលដែលយើងកំពុងនិយាយជាមួយពួកគេ ពួកគេបែរជាសម្រេចចិត្ត វាយប្រហារមកលើយើង…មិនមានបទពិសោធន៍ល្អ ក្នុងការនិយាយ ជាមួយអាមេរិកនោះទេ»។

កាលពីថ្ងៃសៅរ៍ លោក Trump បាននិយាយថា អ៊ីរ៉ង់ចង់បានកិច្ចព្រមព្រៀងមួយ ប៉ុន្តែ ថា លោកថា មិនបានត្រៀមខ្លួន ដើម្បីធ្វើកិច្ចព្រមព្រៀង ក្នុងលក្ខខណ្ឌបច្ចុប្បន្ន ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

ត្រង់នេះ លោក Araghchi បាននិយាយថា «យើងមិនដែលស្នើសុំបទឈប់បាញ់ទេ ​សូម្បីតែការចរចា» ។ តែ លោកអះអាងថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សា ជាមួយបណ្តាប្រទេស ដែលចង់ចរចា ឲ្យនាវាដឹកប្រេង ដើម្បីឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់ នៅ Hormuz» ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា