បាងកក ៖ ករណី អ៊ីរ៉ង់ បាញ់ប្រហារទៅលើកប៉ាល់ ថៃ ១គ្រឿង នៅឯឈូងសមុទ្រ Hormuz កាលពី៥ថ្ងៃមុន មនុស្ស៣នាក់ ដែលបាត់ខ្លួន នៅតែរកមិនទាន់ឃើញ។

បាងកក ៖ ករណី អ៊ីរ៉ង់ បាញ់ប្រហារទៅលើកប៉ាល់ ថៃ ១គ្រឿង នៅឯឈូងសមុទ្រ Hormuz កាលពី៥ថ្ងៃមុន មនុស្ស៣នាក់ ដែលបាត់ខ្លួន នៅតែរកមិនទាន់ឃើញ។
បើតាម CNA, អ្នកនាំពាក្យក្រសួងការបរទេសថៃ លោកស្រី Maratee Andamo បានប្រាប់អ្នកយកព័ត៌មាន នៅអាកាសយានដ្ឋានសុវណ្ណភូមិ ក្នុងទីក្រុងបាងកក ថា ប្រទេសថៃ កំពុងស្នើសុំជំនួយ ជួយស្វែងរកនាវិកទាំង បីនាក់ ដែលជាប់គាំង ពីសំណាក់ប្រទេស ចំនួន ពីរ ផ្សេងទៀត ។
ការអះអាងនេះ ធ្វើឡើង ខណៈដែល នាវិក២០នាក់ ដែលត្រូវបានសង្គ្រោះ ត្រលប់មកដល់ថៃវិញ នៅថ្ងៃចន្ទនេះ។
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ធ្លាប់បាននិយាយថា ពួកគេបានវាយប្រហារកប៉ាល់ថៃ កាលពីថ្ងៃពុធ សប្តាហ៍មុន ដោយសារតែពួកគេមិនបានអើពើ នឹងការព្រមាន ។
បើតាម ក្រុមហ៊ុននាវា Mayuree Naree ដែលអះអាង កាលពីសប្តាហ៍មុន, នាវិកទាំងបីនាក់ ត្រូវបានគេជឿថា បានជាប់គាំង នៅក្នុងបន្ទប់ម៉ាស៊ីន ដែលបានខូចខាត អំឡុងការវាយប្រហារ៕
ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត

