បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ព្រមានថា អនាគតណាតូ នឹងជួបរឿងអាក្រក់បំផុត បើសិនមិនជួយបើកច្រកសមុទ្រ Hormuz

លោក ត្រាំ ព្រមានថា អនាគតណាតូ នឹងជួបរឿងអាក្រក់បំផុត បើសិនមិនជួយបើកច្រកសមុទ្រ Hormuz

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានទៅកាន់អង្គការណាតូ អំពីអនាគតដ៏អាក្រក់បំផុត ប្រសិនបើសម្ព័ន្ធមិត្តនេះ មិនព្រមលូកដៃជួយបើកច្រកសមុទ្រ ហ័រមូស ដែលជាផ្លូវទឹកដ៏សំខាន់មួយរបស់ពិភពលោកនោះទេ ។

Advertisement

បើតាម CNA, មេដឹកនាំអាមេរិករូបនេះ បានប្រាប់កាសែត Financial Times កាលពីថ្ងៃ អាទិត្យ ថា រូបលោកគិតថា ចិនក៏គួរតែជួយរឿងដែរ ពីព្រោះទីក្រុងប៉េកាំង ទទួលបានប្រេង ៩០ភាគរយពីច្រកសមុទ្រ ហ័រមូស ។

ប្រធានាធិបតីមានវ័យ៨០ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ប្រទេសដែលទទួលបានអត្ថប្រយោជន៍ពីផ្លូវដឹកជញ្ជូននេះ គួរតែជួយការពារវា ហើយថា វាសមហេតុផលណាស់ ដែលប្រទេសជាអ្នកទទួលផលប្រយោជន៍ពីច្រកសមុទ្រនេះ នឹងជួយធានាថា គ្មានអ្វីអាក្រក់កើតឡើងនៅទីនោះទេ ។

ការព្រមានរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីមេដឹកនាំអាមេរិករូបនេះ នៅថ្ងៃទី១៤ ខែមីនា បានទទូចឱ្យប្រទេសនានាបញ្ជូននាវាចម្បាំងទៅជួយការពារផ្លូវទឹកដ៏តូចចង្អៀតនេះ ឱ្យនៅតែបើកចំហរ សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេសប្រេង ស្របពេលមានការគំរាមកំហែងពីអ៊ីរ៉ង់ ។

ជាមួយគ្នានោះ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានសង្ឃឹមផងដែរថា ប្រទេសនានា រួមមានចិន បារាំង ជប៉ុន កូរ៉េខាងត្បូង និងអង់គ្លេស នឹងបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅកាន់តំបន់នោះ ។

បើតាម AFP, ប្រហែល ២០ ភាគរយនៃការនាំចេញឧស្ម័នធម្មជាតិរាវរបស់ពិភពលោក និងចន្លោះពី ២០ ទៅ ២៥ ភាគរយនៃប្រេង និងផលិតផលប្រេង បានដឹកឆ្លងកាត់ច្រកសមុទ្រ Hormuz ជារៀងរាល់ឆ្នាំ ។

បើសិនច្រកសមុទ្រដ៏សំខាន់នេះ ត្រូវបានបិទទាំងស្រុងមែន នោះតម្លៃប្រេង និងឧស្ម័នទូទាំងពិភពលោក នឹងស្ទុះឡើងដល់កម្រិតមិនធ្លាប់មានពីមុនមក ដែលអាចបង្កជាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដល់គ្រប់ប្រទេសទាំងអស់ ៕

ប្រភព ៖ CNA និង AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា