បេរូត ៖ កងកម្លាំងការពារអ៊ីស្រាអែល ហៅកាត់ IDF បានប្រកាសថា កងទ័ពរបស់ខ្លួនបានបើកការវាយលុកតាមជើងគោក ប្រឆាំងនឹងពួកសកម្មប្រយុទ្ធ Hezbollah នៅភាគខាងត្បូង ប្រទេសលីបង់ កាលពីថ្ងៃចន្ទ។

បេរូត ៖ កងកម្លាំងការពារអ៊ីស្រាអែល ហៅកាត់ IDF បានប្រកាសថា កងទ័ពរបស់ខ្លួនបានបើកការវាយលុកតាមជើងគោក ប្រឆាំងនឹងពួកសកម្មប្រយុទ្ធ Hezbollah នៅភាគខាងត្បូង ប្រទេសលីបង់ កាលពីថ្ងៃចន្ទ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម X, កងកម្លាំង IDF បានពន្យល់ថា «ប្រតិបត្តិការលើដី មានការកំណត់គោលដៅ ប្រឆាំងនឹងមូលដ្ឋានរឹងមាំ សំខាន់ៗ របស់ក្រុម Hezbollah ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងការពារដ៏ទូលំទូលាយ ដើម្បីពង្រឹងជំហរ ឆ្ពោះទៅមុខ ដែលរួមបញ្ចូលទាំងការរុះរើហេដ្ឋារចនាសម្ព័ន្ធរបស់ពួកភេរវករ និង ការលុបបំបាត់ សកម្មភាពភេរវកម្ម ដែលកំពុងធ្វើប្រតិបត្តិការ នៅក្នុងតំបន់»។
បើតាម RT, ការលុកលុយតាមជើងគោកនេះ បានសម្រេចធ្វើឡើង បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារផ្លូវអាកាស ជាច្រើនលើក មកលើប្រទេសលីបង់ ក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ កន្លងទៅនេះ ដើម្បីសងសឹកចំពោះការបាញ់គ្រាប់រ៉ុក្កែត របស់ក្រុម Hezbollah។
យ៉ាងណា ក្រុមចលនាសកម្មប្រយុទ្ធទាំងនេះ អះអាងថា ពួកគេបាននឹងកំពុងឆ្លើយតបទៅនឹងការធ្វើឃាតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei នៅក្នុងការវាយប្រហារ របស់សហរដ្ឋអាមេរិក និង អ៊ីស្រាអែល កាលពីចុងខែមុន៕
ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត
