បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Trump ថា អ៊ីស្រាអែល នឹងមិនប្រើអាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមអ៊ីរ៉ង់ទេ

លោក Trump ថា អ៊ីស្រាអែល នឹងមិនប្រើអាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមអ៊ីរ៉ង់ទេ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញមុខបន្ធូរបន្ថយការព្រួយបារម្ភ ជុំវិញហានិភ័យផ្ទុះសង្គ្រាមនុយក្លេអ៊ែរ ក្នុងអំឡុងពេលមានជម្លោះនៅជម្ឈិមបូព៌ា ដោយលោកបានប្រកាសក្តែងៗកាលពីថ្ងៃ ចន្ទ ថា អ៊ីស្រាអែល នឹងមិនប្រើអាវុធនុយក្លេអ៊ែរវាយប្រហារអ៊ីរ៉ង់ជាដាច់ខាត ។

Advertisement

បើតាមស៊ីនហួរ, ការអះអាងរបស់មេដឹកនាំអាមេរិករូបនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការព្រមានរបស់ទីប្រឹក្សាផ្ទាល់របស់លោក គឺលោក David Saks ដែលបានបង្ហាញការព្រួយបារម្ភ អំពីលទ្ធភាពអាចទៅរួច ដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ អាចឈានដល់ការប្រើអាវុធនុយក្លេអ៊ែរ ។

យ៉ាងណា លោកប្រធានាធិបតី Trump បានចេញមុខទាត់ចោលការព្រួយបារម្ភនេះ ដោយលោកបានប្រាប់អ្នកសារព័ត៌មានច្បាស់ៗថា សម្ព័ន្ធមិត្តស្លាប់រស់របស់សហរដ្ឋអាមេរិក គឺអ៊ីស្រាអែល នឹងគ្មានថ្ងៃធ្វើបែបនោះទេ ហើយលោក Saks ក៏មិនដែលបានពិភាក្សាពីរឿងនេះជាមួយលោកដែរ ។
បើតាម RT, យោធាអាមេរិក និងអ៊ីស្រាអែល បានផ្តើមបើកការវាយប្រហារ តាមអាកាស ទ្រង់ទ្រាយធំ លើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei និង មេបញ្ជាការជាន់ខ្ពស់មួយចំនួន ។ អាជ្ញាធរអ៊ីរ៉ង់ អះអាងថា មានជនស៊ីវិលជាង ១,៣០០នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងការវាយប្រហារនេះ ។

យោងតាមទីភ្នាក់ងារ Tasnim, អ៊ីរ៉ង់មានមីស៊ីល ៦ ពាន់គ្រាប់ និងមានយន្តហោះដ្រូនរហូតដល់ ៨ ម៉ឺនគ្រឿង ដើម្បីទប់ទល់ និងវាយបកទៅអាមេរិក និងអ៊ីស្រាអែល ។ ក្នុងការប្រយុទ្ធគ្នាជាង ២ សប្ដាហ៍មកនេះ អ៊ីរ៉ង់ប្រើប្រាស់សព្វាវុធចាស់ៗអស់ប្រហែល ៤,៣០០ គ្រាប់ ។ ក្នុងនោះ អ៊ីរ៉ង់បានប្រើប្រាស់មីស៊ីលអស់ចំនួន ៧០០ គ្រាប់ និងយន្តហោះដ្រូនចំនួន ៣,៦០០ គ្រឿង ៕

ប្រភព ៖ ស៊ីនហួរ RT និង Tasnim ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា