បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃឧស្ម័នអាមេរិក កើនដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីឆ្នាំ ២០២៣

តម្លៃឧស្ម័នអាមេរិក កើនដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីឆ្នាំ ២០២៣

វ៉ាស៊ីនតោន ៖ តម្លៃប្រេង និងឧស្ម័ននៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃ ចន្ទ បានបន្តកើនឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីឆ្នាំ ២០២៣ បន្ទាប់ពីការវាយប្រហារលើរោងចក្រប្រេងនៅមជ្ឈិមបូព៌ាកាលពីចុងសប្តាហ៍ ហើយស្របពេលដែលសេតវិមានអះអាងថា ការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់អាចអូសបន្លាយពេលច្រើនសប្តាហ៍ទៀត ។

Advertisement

យោងតាមទិន្នន័យពីសមាគមយានយន្តអាមេរិក ហៅកាត់ (AAA) តម្លៃឧស្ម័ននៅសហរដ្ឋអាមេរិក បានកើនឡើងចំនួន ២ សេន ដល់ប្រហែល ៣,៧២ ដុល្លារក្នុងមួយហ្គាឡុង ។ តួលេខនេះ ជាតម្លៃខ្ពស់បំផុតសម្រាប់តម្លៃឧស្ម័នធម្មតា ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ។

បើតាម CNN, តម្លៃប្រេងម៉ាស៊ូត ក៏បានស្ទុះឡើងចំនួន ១.២៤ ដុល្លារផងដែរ ដោយតម្លៃជាមធ្យមប្រហែល ៤,៩៩ ដុល្លារ ក្នុងមួយហ្គាឡុង ហើយរំពឹងថា នឹងបន្តកើនដល់ ៥ ដុល្លារជាលើកដំបូង ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២ ។

កាលពីថ្ងៃ ចន្ទ ដដែល តម្លៃប្រេងឆៅប្រភេទ Brent ដែលជាស្តង់ដារសកល បានកើនឡើងបន្តិច ដល់ប្រហែល ១០៣,៥០ ដុល្លារក្នុងមួយបារ៉ែល ។ រីឯតម្លៃប្រេងឆៅប្រភេទ WTI ដែលជាស្តង់ដារអាមេរិក បានធ្លាក់ចុះ ១% មកនៅត្រឹមប្រហែល ៩៨ ដុល្លារក្នុងមួយបារ៉ែល ។

ទាំងតម្លៃប្រេងប្រភេទ Brent និង WTI បានកើនឡើងខ្លាំងកាលពីសប្តាហ៍មុន រហូតឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០២២ បន្ទាប់ពីអាមេរិករួមដៃជាមួយអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់ ។

ក្រៅពីសងសឹកដោយការបាញ់ស្រោចមីស៊ីល និងវាយប្រហារដោយយន្តហោះដ្រូនហើយនោះ អ៊ីរ៉ង់ថែមទាំងបានបិទច្រកសមុទ្រ Hormuz មិនអនុញ្ញាតឱ្យនាវាដឹកប្រេងភាគច្រើនឆ្លងកាត់ ដែលនាំឱ្យមានការរំខានដ៏ធំបំផុត ក្នុងការផ្គត់ផ្គង់ប្រេងជាប្រវត្តិសាស្ត្រ ។

បើតាម AFP, ប្រហែល ២០ ភាគរយនៃការនាំចេញឧស្ម័នធម្មជាតិរាវរបស់ពិភពលោក និងចន្លោះពី ២០ ទៅ ២៥ ភាគរយនៃប្រេង និងផលិតផលប្រេង បានដឹកឆ្លងកាត់ច្រកសមុទ្រ Hormuz ជារៀងរាល់ឆ្នាំ ៕

ប្រភព ៖ CNN និង AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា