បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មហាអំណាចចំនួន ៥ របស់អឺរ៉ុប ចេញមុខព្រមាន អ៊ីស្រាអែល ឱ្យបញ្ឈប់ការឈ្លានពានជើងគោកលើ លីបង់

មហាអំណាចចំនួន ៥ របស់អឺរ៉ុប ចេញមុខព្រមាន អ៊ីស្រាអែល ឱ្យបញ្ឈប់ការឈ្លានពានជើងគោកលើ លីបង់

ព្រុចសែល ៖ មហាអំណាចចំនួន ៥ របស់អឺរ៉ុប បានរួមគ្នាជំរុញឱ្យអ៊ីស្រាអែលបញ្ឈប់ការឈ្លានពានជើងដីគោកចូលទៅក្នុងទឹកដីប្រទេសលីបង់ ដោយបានព្រមានធ្ងន់ៗថា ការវាយប្រហារណាមួយ អាចនឹងបង្កឱ្យមាន “គ្រោះមហន្តរាយមនុស្សធម៌ដ៏ធ្ងន់ធ្ងរបំផុត” ។

Advertisement

នៅក្នុងសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃ ចន្ទ មេដឹកនាំបារាំង ចក្រភពអង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី និងកាណាដា បានព្រមានថា ការវាយលុកជើងគោករបស់អ៊ីស្រាអែល នឹងបង្កឲ្យមានផលវិបាកដ៏មហន្តរាយដល់មនុស្សធម៌ និងអាចពង្រីកភ្លើងសង្គ្រាមឲ្យឆាបឆេះរាលដាលពេញតំបន់ក្នុងរយៈពេលយូរ ។

បើតាម RT, មហាអំណាចទាំង ៥ បានជំរុញឲ្យអ៊ីស្រាអែលបញ្ឈប់សកម្មភាពឈ្លានពានជាបន្ទាន់ ហើយធ្វើបែបណា ត្រូវបន្ធូរបន្ថយភាពតានតឹងឲ្យខានតែបាន ហើយថា ការវាយប្រហារកំណត់គោលដៅលើជនស៊ីវិល បុគ្គលិកសុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ និងបុគ្គលិកយូអិន គឺជាទង្វើដែលមិនអាចទទួលយកបានឡើយ ។

ការព្រមានរបស់មហាអំណាចអឺរ៉ុប ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រកាសក្តែងៗថា កងទ័ពជើងគោកបានឆ្លងដែនចូលទៅភាគខាងត្បូងប្រទេសលីបង់ហើយ ដើម្បីបើកប្រតិបត្តិការជើងគោកប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហេសបូឡា ។

មុនប្រតិបត្តិការនេះ អ៊ីស្រាអែលបានវាយប្រហារផ្លូវអាកាសលើលីបង់រួចហើយ ចាប់តាំងពីដើមខែមីនាមក ដែលបានសម្លាប់មនុស្សប្រហែល ៨៨៦ នាក់ រួមមានកុមារ និងស្រ្តី ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ខណៈដែលមនុស្សជាង ២,០០០ នាក់រងរបួស និងច្រើនជាង ១ លាននាក់ទៀតក្លាយជាជនភៀសខ្លួន នេះបើតាមប្រភពពីអាជ្ញាធរលីបង់ ។

យោងតាម daily sabah, ការវាយលុកជើងគោកនេះទៀតសោត គឺជាប់ពាក់ព័ន្ធជាមួយសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលផ្ទុះឡើងតាំងពីថ្ងៃទី២៨ ខែកុម្ភៈ រវាងអាមេរិកចាប់ដៃអ៊ីស្រាអែលច្បាំងជាមួយអ៊ីរ៉ង់ ។ បើតាមប្រភពពីខាងអ៊ីរ៉ង់, ជនស៊ីវិលប្រហែល ១,២៧០ ទៅ២,០០០ នាក់ បានស្លាប់បាត់បង់ជីវិត ៕

ប្រភព ៖ RT និង daily sabah ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា