បរទេស ៖ មេដឹកនាំអឺរ៉ុបបានបដិសេធមិនបញ្ជូនយោធាចេញទៅចូលរួមការពារច្រកសមុទ្រ Hormuz តាមការទាមទារ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នោះទេ ដោយចាត់ទុកថា សង្គ្រាមនៅអ៊ីរ៉ង់ មិនមែនជារឿងរបស់ខ្លួននោះឡើយ ។

បរទេស ៖ មេដឹកនាំអឺរ៉ុបបានបដិសេធមិនបញ្ជូនយោធាចេញទៅចូលរួមការពារច្រកសមុទ្រ Hormuz តាមការទាមទារ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នោះទេ ដោយចាត់ទុកថា សង្គ្រាមនៅអ៊ីរ៉ង់ មិនមែនជារឿងរបស់ខ្លួននោះឡើយ ។
ការបដិសេធនេះធ្វើឡើង ចំពេលដែលលោក Trump ដាក់សំពាធលើអង្គការ NATO និងសម្ព័ន្ធមិត្តអឺរ៉ុប ឲ្យចាត់បញ្ជូនកម្លាំងយោធាទៅចូលរួមការពារច្រកសមុទ្រ Hormuz ដោយលោកព្រមានថា អង្គការ NATO ប្រឈមមុខនឹងអនាគតដ៏អាក្រក់បំផុត ប្រសិនបើសមាជិក របស់ខ្លួនមិនព្រម មកជួយទីក្រុងវ៉ាស៊ីនតោន ក្នុងការការពារច្រកដឹកជញ្ជូនដ៏សំខាន់របស់ពិភពលោកមួយនេះ ពីការយាយី ពី អ៊ីរ៉ង់ ទេនោះ ។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul និយាយថា ទីក្រុងប៊ែរឡាំង គ្មានចេតនាចូលរួមប្រតិបត្តិការយោធា ក្នុងជម្លោះនៅអ៊ីរ៉ង់នោះឡើយ ។
ចំណែករដ្ឋមន្ត្រីការពារជាតិ អាល្លឺម៉ង់ លោក Boris Pistorius បញ្ជាក់ បន្ថែមថា «នេះជាសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា មិនមិនមែនជាសង្រ្គាម របស់អឺរ៉ុបនោះទេ» ។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ក៏លើកឡើងផងដែរថា «វាមិនមែនជាបេសកកម្ម របស់អង្គការ NATO ក្នុងការចួលរួមការពារច្រក Hormuz នោះឡើយ ។ លោកថា ចក្រភពអង់គ្លេស ក៏នឹងមិនឲ្យគេ អូសទាញឲ្យធ្លាក់ចូលទៅក្នុងសង្រ្គាមណាមួយជាដាច់ខាតផងដែរ ។
យ៉ាងណា លោក Starmer បញ្ជាក់ថា ចក្រភពអង់គ្លេស កំពុងពិភាក្សា ជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត នៅអឺរ៉ុប និង ប្រទេសឈូងសមុទ្រ អំពីលទ្ធភាព នៃការប្រើប្រាស់ ត្រឹមយន្តហោះដ្រូន ដើម្បីរុករកមីន នៅក្នុងតំបន់ ដែលប្រឈមការវាយប្រហារ របស់អ៊ីរ៉ង់តែប៉ុណ្ណោះ ៕
ប្រភពពី Aljazeera, ប្រែសម្រួល ៖ សារ៉ាត
