បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អូស្ត្រាលី ថា អ៊ីរ៉ង់វាយប្រហារជិតទីស្នាក់ការយោធារបស់ខ្លួន

អូស្ត្រាលី ថា អ៊ីរ៉ង់វាយប្រហារជិតទីស្នាក់ការយោធារបស់ខ្លួន

កង់បេរ៉ា ៖ អូស្ត្រាលី បានអះអាងថា កាំជ្រួចអ៊ីរ៉ង់ វាយប្រហារជិតទីស្នាក់ការយោធារបស់ខ្លួន នៅប្រទេស អេមីរ៉ាត់ អារ៉ាប់រួម នាថ្ងៃពុធនេះ ប៉ុន្តែ ពុំមិនមានអ្នករងរបួសនោះទេ។ នេះបើតាមការអះអាងផ្ទាល់ របស់លោក នាយករដ្ឋមន្ត្រី Anthony Albanese។

Advertisement

លោក Albanese បានប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំអាចបញ្ជាក់បានថា មិនមានបុគ្គលិកអូស្ត្រាលីណាម្នាក់ រងរបួសទេ ហើយគ្រប់គ្នា សុទ្ធតែមានសុវត្ថិភាព»។
មេដឹកនាំ អូស្ត្រាលី រូបនេះ បាននិយាយថា គ្រាប់ផ្លោងបានបណ្តាលឲ្យមានការខូចខាតតិចតួច ដល់ប្លុកកន្លែងស្នាក់នៅ និង កន្លែងព្យាបាល។

មូលដ្ឋានទ័ពអាកាសអូស្ត្រាលី Al Minhad ដែលមានចម្ងាយត្រឹមតែ ២៤គីឡូម៉ែត្រ ភាគខាងត្បូង នៃទីក្រុងឌូបៃ បានទទួលស្វាគមន៍កងកម្លាំងអូស្ត្រាលី តាំងពីឆ្នាំ ២០០៣ ហើយបម្រើជាមជ្ឈមណ្ឌលចម្បង សម្រាប់ប្រតិបត្តិការ របស់ប្រទេស នៅមជ្ឈិមបូព៌ា មួយនេះ។

មូលដ្ឋាននេះ ធ្លាប់រងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារ កាលពីថ្ងៃទី២៨ ខែកុម្ភៈ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ គឺ លោក Ayatollah Ali Khamenei ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា