បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សង្គ្រាមអ៊ីរ៉ង់ បង្ខំឱ្យមនុស្ស ៤៥ លាននាក់ ធ្លាក់ក្នុងភាពស្រែកឃ្លានធ្ងន់ធ្ងរ

សង្គ្រាមអ៊ីរ៉ង់ បង្ខំឱ្យមនុស្ស ៤៥ លាននាក់ ធ្លាក់ក្នុងភាពស្រែកឃ្លានធ្ងន់ធ្ងរ

ហ្សឺណែវ ៖ អង្គការសហប្រជាជាតិ ព្រមានថា មនុស្សប្រមាណ ៤៥ លាននាក់បន្ថែមទៀត នឹងប្រឈមមុននូវភាពស្រែកឃ្លានធ្ងន់ធ្ងរ បើសិនជាសង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ បន្តអូសបន្លាយរហូតដល់ខែមិថុនាខាងមុខ ។

Advertisement

អនុប្រធានប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោករបស់ UN លោក Carl Skau បាននិយាយនៅថ្ងៃ អង្គារ ថា បើសិនជាជម្លោះមជ្ឈិមបូព៌ា បន្តអូសបន្លាយរហូតដល់ខែមិថុនា នោះមនុស្សប្រមាណ ៤៥ លាននាក់ថែមទៀត អាចនឹងធ្លាក់ចូលក្នុងភាពស្រែកឃ្លានធ្ងន់ធ្ងរ ដោយសារការកើនឡើងតម្លៃនៃការស់នៅ ។

លោកថា សង្គ្រាមនេះ នឹងធ្វើឲ្យកម្រិតនៃភាពស្រែកឃ្លានជាប់កំណត់ត្រា ហើយវាគឺជាទស្សនីយភាពដ៏អាក្រក់បំផុតមួយ ខណៈដែលបច្ចុប្បន្ន មនុស្ស ៣១៩ លាននាក់ បានជួបអសន្តិសុខស្បៀងធ្ងន់ធ្ងររួចទៅហើយ ។

បើតាម AFP, ការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ បានបិទផ្លូវជំនួយមនុស្សធម៌សំខាន់ៗ ដោយពន្យារពេលការដឹកជញ្ជូនជំនួយសង្គ្រោះជីវិត ហើយបង្កទៅជាវិបត្តិដ៏អាក្រក់បំផុតមួយរបស់ពិភពលោក ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា