បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Zelensky ត្អូញថា អ៊ុយក្រែន ខកខានឃើញពន្លឺសន្តិភាព ព្រោះពិភពលោករវល់តែរឿងនៅមជ្ឈិមបូព៌ា

លោក Zelensky ត្អូញថា អ៊ុយក្រែន ខកខានឃើញពន្លឺសន្តិភាព ព្រោះពិភពលោករវល់តែរឿងនៅមជ្ឈិមបូព៌ា

ឡុងដ៍ ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានត្អូញត្អែរថា អ៊ុយក្រែនខកខានឃើញពន្លឺសន្តិភាព ដោយសារតែសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានចូលខ្លួនមកគ្រប់ដណ្ដប់សង្គ្រាមនៅអ៊ុយក្រែន ។

Advertisement

ថ្លែងក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយ BBC កាលពីថ្ងៃអង្ការ, លោក Zelensky លើកឡើងថា ការចរចាឆ្ពោះទៅរកសន្តិភាពនៅអ៊ុយក្រែនពីសំណាក់ភាគីពាក់ព័ន្ធកំពុងត្រូវបានពន្យារពេលឥតឈប់ឈរ ហើយនោះក៏ដោយសារតែហេតុផលតែមួយគត់គឺ សង្គ្រាមអ៊ីរ៉ង់ ។

លោកថា លោកមានអារម្មណ៍មិនល្អទាល់តែ ក្រោយជម្លោះនៅមជ្ឈិមបូព៌ាធ្វើឲ្យប៉ះពាល់មកលើសង្រ្គាមនៅអ៊ុយក្រែន ។

បើទោះបីជាកំពុងព្រួយបារម្ភពីសង្គ្រាមនៅអ៊ីរ៉ង់ប៉ះពាល់ដល់ការចរចាសន្តិភាពនៅអ៊ុយក្រែនយ៉ាងណាក្តី ប៉ុន្តែលោក Zelensky ក៏បានបង្ហាញពីការរិះគន់ចំៗទៅលើរុស្ស៊ី និងអ៊ីរ៉ង់ផងដែរ ដោយលោកហៅប្រទេសទាំងពីរនេះថា ជាបងប្អូនដ៏គួឲ្យស្អប់ខ្ពើម និង តែងតែជួយផ្តល់អាវុធឲ្យគ្នា ទៅវិញទៅមក ។

លោកថា ប្រទេសទាំងពីរ កំពុងគំរាកំហែង ដល់អឺរ៉ុប ដែលជា ដៃគូសំខាន់ របស់ប្រទេស អ៊ុយក្រែន ។

ជាមួយគ្នានេះ លោក Zelensky ក៏បានបង្ហាញពីការព្រួយបារម្ភជុំវិញការខ្វែងគំនិតគ្នារវាងមេដឹកនាំអាមេរិក និងប្លុកអឺរ៉ុបដែលមិនចុះសម្រុងគ្នាលើសង្គ្រាមនៅអ៊ីរ៉ង់ផងដែរ ។

លោក Zelensky ជំរុញឲ្យប្រធានាធិបតីអាមេរិកលោក Donald Trump ជួបគ្នាជាមួយនឹងនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer ដើម្បីស្វែងរកចំណុចរួមមួយ បន្ទាប់ពីលោក Trump បានរិះគន់លោក Starmer ម្តងហើយម្តងទៀត ដោយសារតែអង់គ្លេស មិនសហការ បញ្ជូនយោធា ទៅជួយការពារច្រកសមុទ្រ Hormuz ដែលរងការគំរាមវាយប្រហារពីសំណាក់អ៊ីរ៉ង់ ៕

ប្រភពពី BBC ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា