បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន និង វៀតណាម ឯកភាពធ្វើសមយុទ្ធជើងទឹកបាញ់គ្រាប់ពិតរួមគ្នាដ៏កម្រ

ចិន និង វៀតណាម ឯកភាពធ្វើសមយុទ្ធជើងទឹកបាញ់គ្រាប់ពិតរួមគ្នាដ៏កម្រ

ប៉េកាំង ៖ ប្រទេសចិន និងវៀតណាម បានប្រកាសព្រមព្រៀងដាក់បញ្ចូលការធ្វើសមយុទ្ធជើងទឹកបាញ់គ្រាប់ពិត ទៅក្នុងការហ្វឹកហាត់រួមគ្នានាពេលអនាគត ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹកឱ្យកាន់តែខ្លាំងក្លា ដែលនេះគឺជាសញ្ញានៃការពង្រឹងកិច្ចសហប្រតិបត្តិការយោធាដ៏កម្រមួយរវាងប្រទេសទាំងពីរ ។

Advertisement

បើតាម South China Morning Post, ការឯកភាពគ្នានេះ កើតឡើងស្របពេលដែលមេបញ្ជាការកងទ័ពជើងទឹកចិន-វៀតណាម កាលពីថ្ងៃ ចន្ទ ជួបសម្តែងការគួរសមគ្នានៅកំពង់ផែ Fengcheng ក្នុងតំបន់ Guangxi ភាគខាងត្បូងប្រទេសចិន ។

ទន្ទឹមគ្នា នាវាចម្បាំងវៀតណាម Tran Hung Dao និងនាវា Ly Thai To ក៏បានធ្វើដំណើរទៅដល់ទីនោះផងដែរ ដើម្បីចូលរួមជាមួយនាវាជើងទឹកនៃកងទ័ពរំដោះប្រជាជនចិន សម្រាប់យុទ្ធនាការល្បាតរួមគ្នា និងការធ្វើសមយុទ្ធហ្វឹកហ្វឺនលើកទី៤០ ។

យោងតាម Voice of Vietnam, កងទ័ពជើងទឹកចិន និងវៀតណាម បានឯកភាពពង្រីកវិសាលភាពនៃការធ្វើសមយុទ្ធរួមគ្នា ដោយដាក់បញ្ចូលទាំងការហ្វឹកហ្វឺនបាញ់គ្រាប់ពិតជាមួយនឹងអាវុធធុនស្រាល នៅថ្ងៃពុធ និងព្រហស្បតិ៍សប្តាហ៍នេះ នៅឈូងសមុទ្រ Tonkin ដែលគេស្គាល់ទូទៅនៅចិនថា ជាឈូងសមុទ្រ Beibu ។

នេះមិនមែនជារឿងធម្មតាឡើយ ដែលប្រទេសគូរជម្លោះទាំងពីរ ឯកភាពគ្នាធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្វេភាគី ពីព្រោះថា វៀតណាម និងចិន កំពុងជាប់ផុងក្នុងជម្លោះនៅតំបន់ដែនសមុទ្រចិនខាងត្បូង ។

លើសពីនេះ ប្រទេសជិតខាងទាំងពីរ ក៏ជាគូជម្លោះដ៏រ៉ាំរ៉ៃផងដែរ ពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យភាពដែនសមុទ្រ ជាពិសេសនៅប្រជុំកោះ Paracel និង Spratly ។ តួយ៉ាង កន្លងមក នាវាឆ្មាំសមុទ្រចិន-វៀតណាម តែងតែមានការប៉ះទង្គិចគ្នា និងដេញបាញ់ទឹកដាក់គ្នាជារឿយៗ ។

យ៉ាងណា ការប្រកាសឯកភាពធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នាខាងលើនេះ មានន័យថា ប្រទេសទាំងពីរ ត្រូវទុកជម្លោះមួយឡែកសិន ហើយបង្ហាញពីការទុកចិត្តគ្នាខាងយោធាក្នុងកម្រិតខ្ពស់បំផុត ដែលមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ៕

ប្រភព៖ SCMP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា