បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន និងអាមេរិក គ្រោងជជែកពីការអភិវឌ្ឍរ៉ែកម្ររួមគ្នា

ជប៉ុន និងអាមេរិក គ្រោងជជែកពីការអភិវឌ្ឍរ៉ែកម្ររួមគ្នា

តូក្យូ ៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក មានគម្រោងធ្វើកិច្ចពិភាក្សាពាក់ព័ន្ធនឹងការអភិវឌ្ឍរ៉ែកម្ររួមគ្នា ខណៈពេលដែលសម្ព័ន្ធមិត្តទាំងពីរ ព្រមទាំងប្រទេសជាច្រើនទៀត កំពុងប្រឹងប្រែងទប់ស្កាត់ការពឹងផ្អែកលើចិន សម្រាប់ធនធានរ៉ែដ៏មានតម្លៃ ។

Advertisement

ការជជែកអំពីការអភិវឌ្ឍរ៉ែកម្ររួមគ្នានេះ កើតឡើងបន្ទាប់ពីប្រទេសជប៉ុនទទួលបានជោគជ័យកាលពីខែកុម្ភៈ ក្នុងការទាញយកសំណល់មានរ៉ែកម្រ ជាលោហៈចំនួន ១៧មុខ ដែលត្រូវប្រើប្រាស់ដើម្បីផលិតគ្រប់យ៉ាង រាប់ចាប់ពីឡានអគ្គិសនី រហូតដល់ឧបករណ៍រក្សាទុកទិន្នន័យរបស់កុំព្យួទ័រ និងមីស៊ីល ។

លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi និយាយថា លោកស្រីនឹងពិភាក្សាអំពីការអភិវឌ្ឍរ៉ែកម្ររួមគ្នានៅសមុទ្រទឹកជ្រៅ នៅឯកោះប៉ាស៊ីហ្វិកដាច់ស្រយាលមួយ នៅពេលលោកស្រីជួបជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងសប្តាហ៍នេះ ។

លោកស្រី Takaichi ប្រាប់សភាថា យើងបានពិភាក្សាអំពីការអភិវឌ្ឍធនធាន នៅពេលដែលលោកប្រធានាធិបតី Trump បានធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ក្នុងខែតុលាឆ្នាំមុន ។

លោកស្រីថា ចាប់តាំងពីខែកុម្ភៈមក ជប៉ុន និងសហរដ្ឋអាមេរិក បានចាប់ផ្តើមការពិភាក្សាជាក់ស្តែង ស្ដីពីកិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធជាមួយនឹងការអភិវឌ្ឍធនធានរ៉ែកម្រក្រោមបាតសមុទ្រ ។

លោកស្រីនាយករដ្ឋមន្រ្តីវ័យ ៦៥ ឆ្នាំរូបនេះបន្ថែមថា រ៉ែកម្រនៅក្នុងដែនទឹកជុំវិញកោះ Minamitorishima គឺជាគោលដៅមួយនៃកិច្ចប្រឹងប្រែងនេះ ។ លោកស្រីរំពឹងថា វាក៏នឹងត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលជប៉ុន-សហរដ្ឋអាមេរិក ដែលគ្រោងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ ហើយយើងនឹងជជែកអំពីលក្ខណៈជាក់លាក់ នៃអ្វីដែលកិច្ចសហប្រតិបត្តិការបែបនេះ គួរតែសម្រេចបាន ។

បើតាម AFP, នៅក្នុងបរិបទនៃសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន ដែលពឹងពាក់ខ្លាំងទៅលើផលិតផលបច្ចេកវិទ្យាទំនើប ចិនបានយកវត្ថុធាតុដើមរ៉ែលោហៈកម្រ ធ្វើជាអាវុធដ៏មុតស្រួច ខណៈដែលចិន ជាប្រទេសផ្គត់ផ្គង់ និងនាំចេញប្រភេទរ៉ែដីកម្រនេះ ចំនួន ៩០% ក្នុងពិភពលោក ។

ទីក្រុងប៉េកាំង ក៏បានប្រើប្រាស់រ៉ែកម្រជាអាវុធយុទ្ធសាស្រ្តរបស់ខ្លួន ដើម្បីបង្កើនឥទ្ធិពលភូមិសាស្ត្រនយោបាយ រួមទាំងនៅក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយរដ្ឋបាលលោកប្រធានាធិបតី Donald Trump ផងដែរ ៕

ប្រភព ៖ CNA និង AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា