ម៉ាឌ្រីដ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃពុធ បានជំរុញឱ្យសហភាពអឺរ៉ុប ប្រញាប់ប្រញាល់ ផ្តល់កម្ចី ១០៣ពាន់លានដុល្លារ យកមកឲ្យប្រទេសរបស់លោក។

ម៉ាឌ្រីដ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃពុធ បានជំរុញឱ្យសហភាពអឺរ៉ុប ប្រញាប់ប្រញាល់ ផ្តល់កម្ចី ១០៣ពាន់លានដុល្លារ យកមកឲ្យប្រទេសរបស់លោក។
ការជំរុញបែបនេះ ចំពេលដែលប្រទេសហុងគ្រី បានជំទាស់ លើរឿងនេះ ដោយចោទថា បំពង់បង្ហូរប្រេង ដែលផ្គត់ផ្គង់ដល់ប្រទេសហុងគ្រី ចេញពីរុស្ស៊ី ត្រូវបានបិទគាំង ព្រោះតែអ៊ុយក្រែន។ យ៉ាងណា អ៊ុយក្រែន តែងតែ អះអាង ថា បំពង់បង្ហូរប្រេង Druzhba ត្រូវបានខូចខាតដោយសារការវាយប្រហាររបស់រុស្ស៊ីកាលពីខែមករា។
អំឡុងដំណើរទស្សនកិច្ច ទៅប្រទេសអេស្ប៉ាញ លោក Zelensky បានថ្លែងថា «យើងពិតជាពឹងផ្អែក លើប្រទេសនិងសហភាពអឺរ៉ុប ក្នុងការស្វែងរកវិធី ដើម្បីដោះស្រាយបញ្ហានេះ»។
ជុំវិញការវេតូ របស់ ហុងគ្រី លោក Zelensky បាននិយាយថា “វាអយុត្តិធម៌” ដែលប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូ ដែលស្មើនឹង ១០៣ពាន់លានដុល្លារ បានជាប់គាំង ខណៈដែលកញ្ចប់ឲ្យអ៊ុយក្រែនខ្ចីដ៏ធំនេះ ត្រូវបានយល់ព្រមឯកភាព តាំងតែពីមុនដំណាច់ ឆ្នាំ២០២៥ ។
ថ្លែងពេលនៅចំពោះ មេដឹកនាំអ៊ុយក្រែន, លោក Pedro Sanchez នាយករដ្ឋមន្ត្រី ប្រទេសអេស្ប៉ាញ
បានអះអាងថា «គ្មាននរណាម្នាក់ អាចធ្វើឱ្យយើងបំភ្លេចនូវអ្វី ដែលកំពុងកើតឡើង នៅក្នុងប្រទេសអ៊ុយក្រែន..យើងនឹងបន្តនៅក្បែរអ្នក ដូចដែលយើងតែងតែធ្វើ»។
ដំណើរទស្សនកិច្ច ទៅកាន់ប្រទេសអេស្ប៉ាញ គឺជាលើកទី៤ របស់លោក Zelensky ចាប់តាំងពីរុស្ស៊ី បានចាប់ផ្តើមការឈ្លានពាន ក្នុងខែកុម្ភៈ ឆ្នាំ២០២២៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
