បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សេតវិមាន ៖ ចិន យល់ស្របការពន្យារពេលដំណើរទស្សនកិច្ចរបស់លោក Trump

សេតវិមាន ៖ ចិន យល់ស្របការពន្យារពេលដំណើរទស្សនកិច្ចរបស់លោក Trump

វ៉ាស៊ីនតោន ៖ សេតវិមាន បាននិយាយនៅថ្ងៃ ពុធ ថា ប្រទេសចិនបានយល់ស្រប ចំពោះការពន្យារពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់រដ្ឋធានី ប៉េកាំង ដើម្បីជួបពិភាក្សាជាមួយប្រមុខរដ្ឋចិន លោក ស៊ី ជីនពីង ដែលដើមឡើយគ្រោងធ្វើឡើងនៅចុងខែមីនានេះ និងដើមខែមេសាខាងមុខ ។

Advertisement

បើតាម AFP, ពាក់ព័ន្ធនឹងការពន្យារពេលនេះ ត្រូវបានអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt ចេញមុខបកស្រាយថា មូលហេតុដែលលោកប្រធានាធិបតី ត្រាំ ខកខានមិនអាចបំពេញតាមពេលវេលាដំណើរទស្សននៅប្រទេសចិន គឺដោយសារតែរូបលោកជាប់ដៃដោះស្រាយបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ា ។

យ៉ាងណា លោកស្រី Karoline បានអះអាងថា សេតវិមានកំពុងធ្វើការ ដើម្បីធានាកាលបរិច្ឆេទថ្មី សម្រាប់ដំណើរទស្សនកិច្ចនេះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ ម្យ៉ាងវិញទៀត ខាងភាគីចិន ក៏យល់ស្របចំពោះរឿងនេះផងដែរ ។

យោងតាម Straits Times, ប្រទេសចិនក៏បានប្រកាសដែរថា ការពន្យារពេលនៃដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់ទីក្រុងប៉េកាំង នៅចុងខែនេះ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ មិនជាប់ទាក់ទងនឹងបញ្ហាច្រកសមុទ្រ Hormuz ដែលគ្រប់គ្រងដោយអ៊ីរ៉ង់ឡើយ ។

ការអះអាងរបស់ចិននេះ ធ្វើឡើងក្រោយមានព័ត៌មានថា លោក ត្រាំ បានស្នើកាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា ដំណើរទស្សនកិច្ចរបស់លោក អាចអាស្រ័យលើរបៀបដែលចិនឆ្លើយតបទៅនឹងសំណើរបស់លោក សម្រាប់ទីក្រុងប៉េកាំង និងប្រទេសដទៃទៀត ដើម្បីជួយបើកច្រកសមុទ្រ Hormuz ឡើងវិញ ។

ផ្លូវសមុទ្រសម្រាប់ការឆ្លងកាត់ប្រេងដ៏សំខាន់របស់ពិភពលោកនេះ ត្រូវបានបិទដោយភាគីអ៊ីរ៉ង់ ដើម្បីសងសឹកចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលរួមដៃគ្នាសម្លាប់មេដឹកនាំកំពូល និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបរបស់ខ្លួន ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា