បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ថ្កោលទោស សហរដ្ឋអាមេរិក និងអ៊ីស្រាអែល រឿងសម្លាប់មេដឹកនាំអ៊ីរ៉ង់

រុស្ស៊ី ថ្កោលទោស សហរដ្ឋអាមេរិក និងអ៊ីស្រាអែល រឿងសម្លាប់មេដឹកនាំអ៊ីរ៉ង់

មូស្គូ ៖ ប្រទេសរុស្ស៊ី បានចេញមុខប្រកាសថ្កោលទោសយ៉ាងខ្លាំង នូវអ្វីដែលខ្លួនចាត់ទុកថា ជាអំពើ “ឃាតកម្ម” លើក្រុមមេដឹកនាំរបស់ប្រទេសអ៊ីរ៉ង់ ក្នុងអំឡុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។

Advertisement

ការថ្កោលទោសនេះ ធ្វើឡើងកាលពីថ្ងៃ ពុធ ក្រោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់រាយការណ៍ថា លោក អាលី ឡារីចានី ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់អតីតសពមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលា អាលី ខាមេនី ក៏ត្រូវបានសម្លាប់ផងដែរ នៅក្នុងរដ្ឋធានីតេហេរ៉ង់ ។

បើតាម Straits Times, អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី បេសកូវ បានប្រាប់អ្នកសារព័ត៌មានថា យើងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះវិធានការណាមួយ ដែលមានគោលបំណងសម្លាប់ ឬលុបបំបាត់សមាជិកថ្នាក់ដឹកនាំអ៊ីរ៉ង់ ដែលជាប្រទេសមានអធិបតេយ្យភាព និងឯករាជ្យ ក៏ដូចជាប្រទេសដទៃទៀត ។

ជាមួយគ្នានេះ លោក បេសកូវ ក៏បានច្រានចោលសេចក្តីរាយការណ៍របស់ The Wall Street Journal ដែលចោទថា រុស្ស៊ីបានពង្រីកការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ និងកិច្ចសហប្រតិបត្តិការយោធាជាមួយអ៊ីរ៉ង់ ដោយផ្តល់រូបភាពតាមផ្កាយរណប និងបច្ចេកវិទ្យាដ្រូន ដើម្បីជួយអ៊ីរ៉ង់កំណត់គោលដៅលើកងកម្លាំងអាមេរិកក្នុងតំបន់ ។

មនុស្សជំនិតរបស់លោកប្រធានាធិបតី ពូទីន រូបនេះ បានសង្កត់ធ្ងន់ថា ដូចដែលអ្នកបានដឹងហើយថា បច្ចុប្បន្នមានរបាយការណ៍ផ្សេងៗគ្នាជាច្រើន កំពុងចរាចរ អំពីសង្គ្រាមអ៊ីរ៉ង់ ។ ភាគច្រើន គឺគ្មានអ្វីក្រៅពីព័ត៌មានមិនពិតឡើយ ដូច្នេះយើងមិនចាត់ទុកថា វាគឺជារឿងចាំបាច់ ក្នុងការធ្វើការអត្ថាធិប្បាយលើព័ត៌មាននីមួយៗនោះទេ ៕

ប្រភព ៖ Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា