បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តួកគី បញ្ចេញដ្រូនបំពាក់ AI ហោះបាន ២ ០០០ គីឡូម៉ែត្រ ទុកប្រើក្នុងសង្គ្រាមទំនើប

តួកគី បញ្ចេញដ្រូនបំពាក់ AI ហោះបាន ២ ០០០ គីឡូម៉ែត្រ ទុកប្រើក្នុងសង្គ្រាមទំនើប

អង់ការ៉ា ៖ ក្រុមហ៊ុនការពារជាតិ Baykar របស់តួកគី ដែលល្បីល្បាញដោយសារយន្តហោះគ្មានមនុស្សបើក Bayraktar TB2 បានបញ្ចេញដ្រូនពិឃាតដ៏ទំនើប បំពាក់ដោយបច្ចេកវិទ្យា AI ដែលមានសមត្ថភាពហោះហើរក្នុងចម្ងាយដល់ទៅ ២,០០០ គីឡូម៉ែត្រ ដើម្បីឆ្លើយតបសង្គ្រាមសម័យទំនើប ។

Advertisement

បើតាម interesting engineering, យន្តហោះដ្រូនធុនធ្ងន់ខ្នាតធំនេះ មានឈ្មោះថា K2 Kamikaze ដែលដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មានដងខ្លួនប្រវែង ៥,១ ម៉ែត្រ កម្ពស់ប្រវែង ២,១ ម៉ែត្រ និងស្លាបប្រវែង ១០ ម៉ែត្រ ។

ចំណុចពិសេសរបស់ដ្រូន K2 ដែលប្រៀបដូចជាគ្រាប់រំសេវមានស្លាបនេះ មានសមត្ថភាពហោះហើរក្នុងចម្ងាយប្រហែល ២,០០០ គីឡូម៉ែត្រ ជាមួយនឹងល្បឿនលើសពី ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចហោះហើរសំកាំងខ្លួននៅលើមេឃលើសពី ១៣ ម៉ោង ។

ដ្រូន K2 អាចផ្ទុកទម្ងន់អតិបរមាបានរហូតដល់ ៨០០ គីឡូក្រាម ក្នុងនោះ ២០០ គីឡូក្រាមទុកសម្រាប់ពាំក្បាលគ្រាប់ ។ បេសកកម្មចម្បងរបស់វា មិនមែនសម្រាប់ការតស៊ូនៅសមរភូមិជួរមុខទេ ប៉ុន្តែសម្រាប់ការវាយប្រហារចូលជ្រៅប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងគោលដៅសំខាន់ៗរបស់សត្រូវ ដែលស្ថិតខ្សែត្រៀមជួរក្រោយ ។

យោងតាម Defense News, ក្រុមហ៊ុន Baykar បានធ្វើទីផ្សារដ្រូនពិឃាត K2 ក្លាយជាជម្រើសមានតម្លៃថោក តែសមត្ថភាពខ្ពស់ សម្រាប់កងកម្លាំងយោធាប្រើប្រាស់ក្នុងសង្គ្រាមសម័យទំនើប ជំនួសឱ្យការបញ្ជាទិញមីស៊ីលដែលមានតម្លៃថ្លៃ ។

គួរកត់សម្គាល់ ក្រុមហ៊ុន Baykar រកចំណូលបានប្រមាណ ២.២ ពាន់លានដុល្លារ ពីការនាំចេញយន្តហោះដ្រូន K2 ក្នុងឆ្នាំ ២០២៥ ហើយប្រហែល ៩០ភាគរយនៃប្រាក់ចំណូលសរុប ទទួលបានពីការលក់ឱ្យអន្តរជាតិ និងការចុះកិច្ចព្រមព្រៀងជាមួយប្រទេសចំនួន ៣៧ ៕

ប្រភព ៖ interesting engineering និង Defense News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា