ព្រុចសែល ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានជំរុញឱ្យអាមេរិក និងអ៊ីស្រាអែលឆាប់បញ្ចប់សង្គ្រាមអ៊ីរ៉ង់ ហើយងាកមករកសកម្មភាពការទូត ជំនួសឲ្យសកម្មភាពយោធា ។

ព្រុចសែល ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានជំរុញឱ្យអាមេរិក និងអ៊ីស្រាអែលឆាប់បញ្ចប់សង្គ្រាមអ៊ីរ៉ង់ ហើយងាកមករកសកម្មភាពការទូត ជំនួសឲ្យសកម្មភាពយោធា ។
បើតាមស៊ីនហួរ, លោក Guterres បានថ្លែងទៅកាន់អ្នកយកព័ត៌មាននៅទីក្រុងព្រុចសែល ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ ថា ដល់ពេលបញ្ចប់សង្គ្រាមនេះហើយ ។
លោកថា ជម្លោះដែលចាប់ផ្តើមដោយអាមេរិក និងអ៊ីស្រាអែល រួមគ្នាវាយប្រហារអ៊ីរ៉ង់ កំពុងប្រឈមមុខនឹងហានិភ័យបាត់បង់ការគ្រប់គ្រងទាំងស្រុង និងបង្កការឈឺចាប់យ៉ាងខ្លាំងដល់ជនស៊ីវិល ។
ប្រមុខយូអ៊ិនរូបនេះ បានសង្កត់ធ្ងន់ថា ផលវិបាកនៃសង្គ្រាមនេះ កំពុងរីករាលដាលហួសពីសមរភូមិ រហូតបង្កជាវិបត្តសេដ្ឋកិច្ចពិភពលោក ប៉ះពាល់ដល់បណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួចបំផុត ។ ដូច្នេះ ដល់ពេលហើយសម្រាប់ការចរចាការទូត ដើម្បីយកឈ្នះលើសង្គ្រាមដ៏អាក្រក់មួយនេះ ។
សូមបញ្ជាក់ផងដែរថា មេដឹកនាំមកពីរដ្ឋជាសមាជិកសហភាពអឺរ៉ុប បានជួបប្រជុំគ្នានៅទីក្រុងព្រុចសែល ក្នុងថ្ងៃព្រហស្បតិ៍ ដើម្បីបើកកិច្ចពិភាក្សាអំពីការកើនឡើងជម្លោះនៅមជ្ឈិមបូព៌ា ជាពិសេសផលប៉ះពាល់របស់វា ទៅលើតម្លៃថាមពលអឺរ៉ុប សន្តិសុខថាមពល និងស្ថិរភាពក្នុងតំបន់ ។
ផលវិបាកនៃសង្គ្រាមអ៊ីរ៉ង់ កំពុងធ្វើឲ្យតម្លៃឧស្ម័ន និងប្រេងរបស់អឺរ៉ុប កើនឡើងយ៉ាងខ្លាំងនៅក្នុងការជួញដូរដំបូងកាលពីថ្ងៃ ព្រហស្បតិ៍ ។ តម្លៃ នេះ បាន កើនឡើង ជាង ទ្វេដង មុមុនពេលជម្លោះចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ៕


ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា
