វ៉ាស៊ីនតោន ៖ លោក Donald Trump ប្រធានាធិបតីអាមេរិក បានសរសើរ ជប៉ុន ដែលចូលខ្លួនមកឈឺឆ្អាល ក្នុងសង្គ្រាមអ៊ីរ៉ង់។

វ៉ាស៊ីនតោន ៖ លោក Donald Trump ប្រធានាធិបតីអាមេរិក បានសរសើរ ជប៉ុន ដែលចូលខ្លួនមកឈឺឆ្អាល ក្នុងសង្គ្រាមអ៊ីរ៉ង់។
ក្នុងពេលទទួលជួបនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi កាលពីថ្ងៃព្រហស្បតិ៍ លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ដោយផ្អែកលើសេចក្តីថ្លែងការណ៍ ដែលត្រូវបានផ្តល់ឱ្យយើង កាលពីម្សិលមិញ មួយថ្ងៃមុន ទាក់ទងនឹងប្រទេសជប៉ុន …ពួកគេពិតជាកំពុងចាត់វិធានការ ដើម្បីឆ្លើយតបទៅនឹងវិបត្តិ មិនដូច ណាតូ ទេ»។
លោក Donald Trump ចាត់ទុក កិច្ចខិតខំប្រឹងប្រែង របស់ប្រទេសជប៉ុន ទាក់ទងនឹងសង្រ្គាមអ៊ីរ៉ង់ ធ្វើឲ្យរូបលោក ទទួលការធានា ពីការគាំទ្រ។
លោក Trump បានផ្តល់ព័ត៌មានលម្អិតមួយចំនួន អំពីអ្វីដែលជំនួយជប៉ុន អាចផ្តល់ ក្នុងការធានាផ្លូវទឹកដ៏សំខាន់។
ការអះអាងនេះ ធ្វើឡើង នៅប៉ុន្មានថ្ងៃ បន្ទាប់ពីលោកបានប្រកាសរិះគន់ ទៅលើសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិក រួមទាំង ប្រទេសជប៉ុន ចំពោះការខកខាន មិនបានស្តាប់ការអំពាវនាវរបស់លោក ក្នុងការបញ្ជូនកម្លាំងយោធា ទៅជួយបើកច្រកសមុទ្រ Hormuz ដែលកំពុងប្រឈមការវាយប្រហារសងសឹក ពីសំណាក់អ៊ីរ៉ង់៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

