បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បារាំង ជំរុញឱ្យ អាមេរិក និងអ៊ីរ៉ង់ ចរចាបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា

បារាំង ជំរុញឱ្យ អាមេរិក និងអ៊ីរ៉ង់ ចរចាបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា

ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃ ព្រហស្បតិ៍ បានទទូចឲ្យអាមេរិក និងអ៊ីរ៉ង់ ចាប់ផ្តើមចរចាដោយផ្ទាល់ ហើយជំរុញឱ្យគ្រប់ភាគីទាំងអស់វិលត្រឡប់ទៅរកការសន្ទនាវិញ ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា ។

Advertisement

លោកប្រធានាធិបតី Macron បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងព្រុចសែល មុនកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុបថា រោងចក្រថាមពលនៅក្នុងប្រទេសឈូងសមុទ្រជាច្រើន បានរងការវាយប្រហារជាលើកដំបូងនៅក្នុងជម្លោះ ដែលលោកចាត់ទុកថា “មិនប្រុងប្រយ័ត្ន” ។

លោកថា ស្ថានភាពនៅមជ្ឈិមបូព៌ា អាចមានផលប៉ះពាល់យូរអង្វែង លើសមត្ថភាពផលិតថាមពល ។ លោកថា ជាក់ស្តែង វានឹងជំរុញឱ្យតម្លៃប្រេង និងឧស្ម័នធម្មជាតិកើនឡើងរួចទៅហើយ ។

លោក Macron ដែលមានវ័យ៤៩ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ជនស៊ីវិល និងតម្រូវការចាំបាច់របស់ពួកគេ ក៏ដូចជាសន្តិសុខនៃការផ្គត់ផ្គង់ថាមពល ត្រូវតែការពារ ពីការកើនឡើងនៃជម្លោះយោធា ។

ការអំពាវនាវរបស់លោកប្រធានាធិបតី Macron ធ្វើឡើងក្រោយកងទ័ពអាកាសអ៊ីស្រាអែល នៅថ្ងៃពុធ បានវាយប្រហាររោងចក្រឧស្ម័នធម្មជាតិដ៏សំខាន់របស់អ៊ីរ៉ង់ ដែលមានទីតាំងនៅទីក្រុង Bushehr ។

ជាការឆ្លើយតប លោក Macron បានប្រកាសថ្កោលទោសការវាយប្រហារលើទីតាំងថាមពល នៅ មជ្ឈិមបូព៌ា ថា ជាការ កើនឡើង អរិភាព ដដែលខ្វះការ ប្រុងប្រយ័ត្ន ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា