បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថៃ សុំ អ៊ីរ៉ង់ ជួយតាមរកនាវិក ដែលបាត់ខ្លួន

ថៃ សុំ អ៊ីរ៉ង់ ជួយតាមរកនាវិក ដែលបាត់ខ្លួន

បាងកក ៖ ប្រទេសថៃ បានស្នើសុំឲ្យអ៊ីរ៉ង់ ជួយតាមរកនាវិក ៣នាក់ ដែលបានបាត់ខ្លួន អំឡុងការវាយប្រហារកប៉ាល់របស់ថៃ នៅឯឈូងសមុទ្រ Hormuz កាលពីសប្តាហ៍មុន។

Advertisement

បើតាម The Nation, លោក Sihasak Phuangketkeow រដ្ឋមន្ត្រីក្រសួងការបរទេស បានជួបពិភាក្សាជាមួយ លោក Nasereddin Heydari ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់ ប្រចាំប្រទេសថៃ នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦ ដើម្បីរំលឹកឡើងវិញនូវសំណើរបស់ប្រទេសថៃ សម្រាប់ជំនួយសម្រាប់សមាជិកនាវិកថៃទាំងបីនាក់ នៅលើនាវា “Mayuree Naree” ជាពិសេស ការគាំទ្រពីកងទ័ពជើងទឹកអ៊ីរ៉ង់ តាមរយៈនាវាពាណិជ្ជកម្ម និង មនុស្សធម៌ របស់ប្រទេសថៃ ឆ្លងកាត់ច្រក Hormuz ។

លោក Nasereddin Heydari បាននិយាយថា ជាគោលការណ៍ អាជ្ញាធរអ៊ីរ៉ង់មានឆន្ទៈជួយលើបញ្ហាទាំងពីរ ហើយបានត្រៀមខ្លួនរួចជាស្រេច ក្នុងការគាំទ្របេសកកម្ម ដើម្បីជួយសមាជិកនាវិកថៃ។

បើតាម CNA, កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ធ្លាប់បាននិយាយថា ពួកគេបានវាយប្រហារកប៉ាល់ថៃ កាលពីថ្ងៃទី១១ ខែមីនា ដោយសារតែពួកគេមិនបានអើពើ នឹងការព្រមាន ៕

ប្រភព ៖ The Nation ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា