បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក បញ្ចេញអាវុធលក់បន្ទាន់ឲ្យក្រុមប្រទេសឈូងសមុទ្រ ចំពេលតានតឹងជាមួយ អ៊ីរ៉ង់

អាមេរិក បញ្ចេញអាវុធលក់បន្ទាន់ឲ្យក្រុមប្រទេសឈូងសមុទ្រ ចំពេលតានតឹងជាមួយ អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានប្រញាប់ប្រញាល់បញ្ចេញអាវុធលក់ជាបន្ទាន់ក្នុងតម្លៃសរុប ១៦ ពាន់ ៥០០ លានដុល្លារ ឲ្យទៅប្រទេសឈូងសមុទ្រចំនួន៣ រួមមាន អារ៉ាប់រួម, គុយវ៉ែត និងហ្ស៊កដានី ។

Advertisement

បើតាម Al Jazeera, ក្នុងចំណោមសព្វាវុធទាំង ១៦ ពាន់ ៥០០ លានដុល្លារនេះ ក្នុងនោះ ៨ ពាន់ ៤០០ លានដុល្លារ អាមេរិកលក់ទៅប្រទេសអារ៉ាប់រួម ដែលរួមមានយន្តហោះដ្រូន, កាំជ្រួចមីស៊ីល, ប្រព័ន្ធរ៉ាដា និង យន្តហោះចម្បាំង F-16 ។

ចំណែកប្រទេសគុយវ៉ែត, អាមេរិកបានអនុម័តការលក់សព្វាវុធក្នុងតម្លៃ ៨ ពាន់លានដុល្លារដែលផ្ដោតលើប្រព័ន្ធរ៉ាដា ការពារដែនអាកាស និង កាំជ្រួចមីស៊ីល ខណៈ ៧០ លាន ៥ សែនដុល្លារទៀតគឺសម្រាប់ការលក់ឲ្យប្រទេសហ្ស៊កដានី ដែលគ្របដណ្តប់ លើយន្តហោះយោធា និងគ្រាប់បែក ។

ការបញ្ចេញអាវុធលក់ជាបន្ទាន់ទៅកាន់ប្រទេសឈូងសមុទ្រទាំងបីនេះធ្វើឡើង ចំពេលដែលទាំងប្រទេសអ្នកលក់ និងប្រទេសអ្នកទិញ កំពុងប្រឈមបញ្ហាតានតឹងនៅក្នុងសង្គ្រាមជាមួយនឹងប្រទេសអ៊ីរ៉ង់ ។

ក្រសួងការបរទេសអាមេរិកនិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការលក់នេះមិនចាំបាច់ឲ្យមានការយល់ព្រម ពីសភានោះនោះទេ ព្រោះរដ្ឋមន្ត្រីការបរទេស លោក Marco Rubio បានផ្តល់ហេតុផលលម្អិតថា ក្នុងករណីប្រទេសណាមានគ្រាអាសន្ននោះ នឹងតម្រូវឲ្យលក់សព្វាវុធទាំងនេះជាបន្ទាន់ ។

ការលក់នេះក៏នឹងគាំទ្រដល់គោលនយោបាយការបរទេស និង បម្រើដល់គោលបំណងសន្តិសុខជាតិ របស់សហរដ្ឋអាមេរិក តាមរយៈការធ្វើឱ្យប្រសើរឡើង នូវសន្តិសុខរបស់បណ្តាប្រទេសដៃគូ ការពារជាតិដ៏សំខាន់ ដោយបញ្ជាក់ថា ប្រទេសឈូងសមុទ្រ គឺជាកម្លាំងរឹងមាំ សម្រាប់ស្ថិរភាពនយោបាយ និង វឌ្ឍនភាពសេដ្ឋកិច្ច នៅតំបន់មជ្ឈិមបូព៌ា ៕

ប្រភពពី Aljazeera ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា