វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងថា លោកកំពុងពិចារណា បន្ថយដៃ ក្នុងសង្គ្រាម ជាមួយអ៊ីរ៉ង់ ប៉ុន្តែ ឆ្លៀតថ្លែងបន្ថែមថា នឹងគ្មានបទឈប់បាញ់ នោះទេ ។

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងថា លោកកំពុងពិចារណា បន្ថយដៃ ក្នុងសង្គ្រាម ជាមួយអ៊ីរ៉ង់ ប៉ុន្តែ ឆ្លៀតថ្លែងបន្ថែមថា នឹងគ្មានបទឈប់បាញ់ នោះទេ ។
មេដឹកនាំ វ័យ៧៩ឆ្នាំ រូបនេះ បាននិយាយប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកកំពុងពិចារណា កាត់បន្ថយ ប្រតិបត្តិការយោធា ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ប៉ុន្តែ មិនបានស្វែងរកបទឈប់បាញ់ ជាមួយសាធារណរដ្ឋអ៊ីស្លាម នោះទេ។
លោក ដូណាល់ ត្រាំ បន្ថែមថា ទីក្រុងវ៉ាស៊ីនតោន មានប្រៀបលើសគេ ក្នុងសង្គ្រាម ដែលមានរយៈពេល បី សប្តាហ៍។ យ៉ាងណាមិញ មេដឹកនាំកំពូលថ្មី របស់អ៊ីរ៉ង់ លោក Mojtaba Khamenei អះអាង តាមរយៈសារ ប្រារព្ធបុណ្យ Persian ថា អ៊ីរ៉ង់ បានផ្តល់នូវ ការវិលមុខជាខ្លាំង ដល់សត្រូវ នៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា ៣ សប្តាហ៍ មកនេះ។
ជុំវិញការពិចារណា បន្ថយដៃ ក្នុងសង្គ្រាមអ៊ីរ៉ង់, លោក Trump ក៏បានបង្ហោះសារបន្ថែម ភ្លាមៗ នៅលើ Truth Social ដោយរៀបរាប់ថា «សហរដ្ឋអាមេរិក កំពុងខិតជិតដល់ការសម្រេចបាន នូវគោលបំណងរបស់យើង នៅពេលដែលយើងពិចារណា កាត់បន្ថយកិច្ចខិតខំប្រឹងប្រែងយោធា ដ៏អស្ចារ្យ របស់យើង នៅមជ្ឈិមបូព៌ា»។
បើតាម CNA, ការបង្ហោះសារ តាមប្រព័ន្ធផ្សព្វផ្សាយសង្គមបែបនេះ គឺ ជាការចង្អុលបង្ហាញខ្លាំងបំផុត ពីសំណាក់ប្រធានាធិបតីអាមេរិក ដែលថា លោកប្រហែលជាត្រៀមខ្លួន ដើម្បីបញ្ចប់អរិភាព ក្នុងពេលឆាប់ៗនេះ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
