ព្យុងយ៉ាង ៖ យុវតី គីម ជូអេ ដែលជាកូនស្រី របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលទៅក្នុងរថក្រោះ ជិះជាមួយ ឱពុក ក្នុងអំឡុងពេលសមយុទ្ធយោធា របស់ប្រទេស មួយនេះ។

ព្យុងយ៉ាង ៖ យុវតី គីម ជូអេ ដែលជាកូនស្រី របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលទៅក្នុងរថក្រោះ ជិះជាមួយ ឱពុក ក្នុងអំឡុងពេលសមយុទ្ធយោធា របស់ប្រទេស មួយនេះ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កូរ៉េខាងជើង KCTV បានចេញផ្សាយ កាលពីថ្ងៃសុក្រថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និង កូនស្រី គីម ជូអេ បានស្ថិតនៅលើរថក្រោះរួមគ្នា។ រូបភាពដែលចេញផ្សាយ ក៏បង្ហាញ ពី យុវតី គីម ជូអេ ស្ថិតក្នុងរថក្រោះ ខណៈដែល លោក Kim Jong Un អង្គុយ ពីលើ នៅក្បែរនោះ។
KCTV រាយការណ៍ថា លោក គីម ជុងអ៊ុន បានត្រួតពិនិត្យសមយុទ្ធយោធាទ្រង់ទ្រាយធំ ដែលបង្ហាញពីរថក្រោះប្រយុទ្ធថ្មីមួយ ហើយ ត្រូវបានគេចាត់ទុកថា ជាផ្នែកសំខាន់ នៃ ទំនើបកម្មយោធា របស់ប្រទេសនេះ។
ថ្មីៗនេះ យុវតីវ័យ ១៣ ឆ្នាំរូប ក៏ទើបតែ ត្រូវបានបង្ហាញ ពីការរៀនបាញ់សាកល្បងកាំភ្លើង ដោយមានលោក គីម ជុងអ៊ុន ជាអ្នកបង្វិកផ្ទាល់ ផងដែរ។ បើតាមចារកម្មកូរ៉េខាងត្បូង, យុវតី គីម ជូអេ គឺជាកូនស្រីទី ២ របស់មេដឹកនាំកូរ៉េខាងជើង ។ កូរ៉េខាងជើងបានចេញផ្សាយរូបភាពរបស់យុវតី គីម ជូអេ ជាលើកដំបូងនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ នៅពេលដែលនាងអមដំណើរឪពុកក្នុងការបាញ់មីស៊ីលផ្លោងអន្តរទ្វីប ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

