បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ហៅ ណាតូ ថា ជាអង្គការកំសាក ក្រោយបដិសេធ ការពារច្រកហ័រមូស

លោក ត្រាំ ហៅ ណាតូ ថា ជាអង្គការកំសាក ក្រោយបដិសេធ ការពារច្រកហ័រមូស

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាត់ទុកសម្ព័ន្ធយោធាអន្តរជាតិ «ណាតូ» ថា ជាអង្គការកំសាក ក្រោយពេលដែល ណាតូ បដិសេធ មិនបញ្ជូនយោធា ទៅជួយការពារច្រកសមុទ្រ ហ័រមូស ដែលកំពុងប្រឈមនឹងការវាយប្រហារសងសឹក ពីសំណាក់អ៊ីរ៉ង់។

Advertisement

តាមរយៈការបង្ហោះ នៅលើបណ្តាញសង្គម កាលពីថ្ងៃសុក្រ, លោក ត្រាំ អះអាងថា «បើគ្មានសហរដ្ឋអាមេរិកទេ ណាតូ គឺ ជាខ្លាក្រដាស!»។ លោកបន្តថា «ពួកគេត្អូញត្អែរ អំពីតម្លៃប្រេងខ្ពស់ ប៉ុន្តែ មិនចង់ជួយបើកច្រកសមុទ្រ Hormuz ..កំសាក ហើយយើងនឹងចងចាំ!»។

លោក Trump បានកំពុងអំពាវនាវឱ្យសម្ព័ន្ធមិត្តសំខាន់ៗ របស់សហរដ្ឋអាមេរិក និងអ្នកផ្សេងទៀត ទៅជួយធានាសុវត្ថិភាព ការដឹកជញ្ជូន តាមច្រកសមុទ្រ ហ័រមូស (Hormuz) ខណៈដែល សង្គ្រាម ដែលផ្តើមចេញពីការស្រាក់ដៃគ្នា រវាងអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ធ្វើឲ្យតម្លៃប្រេងឡើងហក់ថ្លៃខ្លាំងពាសពេញសកលលោក ហើយ អ៊ីរ៉ង់ ធ្លាប់ព្រមាន ថា នឹងធ្វើឲ្យឡើងថ្លៃ ដល់ ២០០ដុល្លារ ក្នុង១ធុងបារ៉ែល។

យ៉ាងណា បើតាម CNA, អាល្លឺម៉ង់ អង់គ្លេស បារាំង អ៊ីតាលី ហូឡង់ ជប៉ុន និង កាណាដា ⁠បានសន្យា ក្នុងសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃព្រហស្បតិ៍ ថា នឹងចូលរួម កិច្ចខិតខំប្រឹងប្រែងសមស្រប ដើម្បីធានាសុវត្ថិភាព កប៉ាល់ឆ្លងកាត់ច្រកសមុទ្រ មួយនេះ៕

ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា