តេហេរ៉ង់ ៖ ទូរទស្សន៍រដ្ឋ អ៊ីរ៉ង់ បានបញ្ជាក់ពីការវាយប្រហារដោយមីស៊ីល ទៅលើទីប្រជុំជន និង ទីតាំងនុយក្លេអ៊ែរ របស់ប្រទេស អ៊ីស្រាអែល ។

តេហេរ៉ង់ ៖ ទូរទស្សន៍រដ្ឋ អ៊ីរ៉ង់ បានបញ្ជាក់ពីការវាយប្រហារដោយមីស៊ីល ទៅលើទីប្រជុំជន និង ទីតាំងនុយក្លេអ៊ែរ របស់ប្រទេស អ៊ីស្រាអែល ។
ទូរទស្សន៍រដ្ឋ អ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ បញ្ជាក់ពីការវាយប្រហារដោយកាំជ្រួច លើទីក្រុង Dimona របស់អ៊ីស្រាអែល ដែលជាកន្លែងផ្ទុកអាវុធនុយក្លេអ៊ែរ នៅក្នុងអ្វី ដែលសាធារណៈរដ្ឋអ៊ីស្លាម បាននិយាយថា ជាការសងសឹកចំពោះការវាយប្រហារ លើទីតាំងនុយក្លេអ៊ែររបស់ខ្លួនមុន នៅតំបន់ Natanz ។
ពិធីករ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ និយាយថា «តិចជាង ២៤ ម៉ោង បន្ទាប់ពីការវាយប្រហារ របស់អាមេរិក និង ពួក Zionists ប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែរ នៅ Natanz, រោងចក្រនុយក្លេអ៊ែរ Dimona បានក្លាយជាគោលដៅ វាយប្រហារពីសំណាក់មីស៊ីល IRGC Aerospace នៅថ្ងៃនេះ» ។
អង្គការថាមពលបរមាណូ របស់ប្រទេសអ៊ីរ៉ង់ បាននិយាយថា កន្លែងចម្រាញ់សារធាតុ Natanz ត្រូវបានកំណត់គោលដៅវាយប្រហារ កាលពីថ្ងៃទី២១ ខែមីនា ប៉ុន្តែ មិនមាន ការលេចធ្លាយសារធាតុវិទ្យុសកម្ម ដែលត្រូវបានរាយការណ៍ នោះទេ។
រីឯ ការវាយប្រហារដោយកាំជ្រួចរបស់អ៊ីរ៉ង់ នៅក្នុងទីក្រុង Dimona បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៣៩ នាក់ រងរបួស នេះបើយោងតាមសេវាសង្គ្រោះបន្ទាន់ របស់ប្រទេសអ៊ីស្រាអែល៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
