បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ថា ខ្លួននៅតែជាដៃគួរឲ្យទុកចិត្ត សម្រាប់អ៊ីរ៉ង់

រុស្ស៊ី ថា ខ្លួននៅតែជាដៃគួរឲ្យទុកចិត្ត សម្រាប់អ៊ីរ៉ង់

មូស្គូ ៖ រុស្ស៉ី អះអាង កាលពីថ្ងៃសៅរ៍ថា ខ្លួននៅតែជាមិត្តស្មោះស្ម័គ្រ និងជាដៃគូ អាចជឿទុកចិត្តបានរបស់អ៊ីរ៉ង់ ចំពេលដែលសាធារណរដ្ឋឥស្លាមមួយនេះ បន្តធ្វើសង្គ្រាមជាមួយអាមេរិក និងអ៊ីស្រាអែល ឈានចូលដល់សប្តាហ៍ទី៣។

Advertisement

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី របស់អ៊ីរ៉ង់, វិមានក្រឹមឡាំងបានឲ្យដឹងថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានផ្ញើសារជូនពរ ទៅកាន់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei និង ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian។ ​

បើតាមប្រភព, លោក ពូទីន បានសង្ឃឹមជឿជាក់ថា ប្រជាជនអ៊ីរ៉ង់ អាចជម្នះឧបសគ្គដ៏លំបាកដោយសេចក្តីថ្លៃថ្នូរ ហើយបានសង្កត់ធ្ងន់ថា ក្នុងពេលវេលាដ៏លំបាកនេះ ទីក្រុងមូស្គូនៅតែបន្តជាមិត្តស្មោះស្ម័គ្រ និងជាដៃគូដែលអាចជឿទុកចិត្តបាន របស់ទីក្រុងតេហេរ៉ង់។

បើតាម The Moscow times, រុស្ស៊ី បានថ្កោលទោសការវាយប្រហារ របស់អាមេរិក និងអ៊ីស្រាអែល មកលើប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ ដែលបង្កឱ្យមានសង្រ្គាម មកដល់បច្ចុប្បន្ន។

កាលពីថ្ងៃពុធ ទីក្រុងមូស្គូ ក៏បានថ្កោលទោសផងដែរ ចំពោះការសម្លាប់ប្រធានសន្តិសុខអ៊ីរ៉ង់ លោក Ali Larijani នៅក្នុងការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល។

រុស្ស៊ីមិនបានផ្តល់ការជួយជាផ្លូវការ ដល់អ៊ីរ៉ង់នោះទេ ចាប់តាំងពីសង្គ្រាមចាប់ផ្តើម ក្រៅតែពីការបញ្ជូនជំនួយមនុស្សធម៌។

ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក បាននិយាយថា ប្រទេស រុស្ស៊ី កំពុងចែករំលែកព័ត៌មានសម្ងាត់យោធា ជាមួយអ៊ីរ៉ង់ ដើម្បីជួយដល់ការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីល របស់អ៊ីរ៉ង់ នៅមជ្ឈិមបូព៌ា៕

ប្រភពពី The Moscow times ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា