បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេធំអ៊ីរ៉ង់ ប្រកាសថា សត្រូវបានចាញ់ នៅក្នុងសង្គ្រាម

មេធំអ៊ីរ៉ង់ ប្រកាសថា សត្រូវបានចាញ់ នៅក្នុងសង្គ្រាម

តេហេរ៉ង់៖ មេដឹកនាំកំពូលថ្មីថ្មោងរបស់អ៊ីរ៉ង់ លោក Ayatollah Mojtaba Khamenei បានអះអាងថា សត្រូវ បានចាញ់ នៅក្នុងសង្គ្រាម។ ជាការអួតអាង តាមរយៈសារដែលត្រូវបានគេបង្ហាញ នៅក្នុងវីដេអូជាសំឡេង។

Advertisement

មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Mojtaba Khamenei បាននិយាយថា ប្រជាជនអ៊ីរ៉ង់បានបង្ក “ការវិលមុខ” ដល់សត្រូវ អ៊ីស្រាអែល និង សហរដ្ឋអាមេរិក។

ការអានជាសំឡេង របស់មេដឹកនាំកំពូល ត្រូវបានចាក់ នៅលើកញ្ចក់ទូរទស្សន៍រដ្ឋ អ៊ីរ៉ង់ សម្រាប់ពិធីបុណ្យចូលឆ្នាំ Nowruz កាលពីថ្ងៃសុក្រ។

លោក Mojtaba បានមានប្រសាសន៍ថា «នៅពេលនេះ ដោយសារការរួបរួមពិសេស ដែលត្រូវបានបង្កើតឡើង រវាងអ្នករួបរួមជាតិ របស់យើង ទោះបីជាមានភាពខុសគ្នា នៅក្នុងសាសនា បញ្ញា វប្បធម៌ និង នយោបាយក៏ដោយ សត្រូវ ត្រូវបានកម្ចាត់»។

លោកបានពណ៌នាអំពីសង្រ្គាម បច្ចុប្បន្ន ប្រឆាំងនឹងអ៊ីស្រាអែល និងសហរដ្ឋអាមេរិកថា ជាសង្រ្គាមទីបី ដែលសាធារណរដ្ឋអ៊ីស្លាម បានជួបប្រទះ ក្នុងរយៈពេល ១២ ខែ ចុងក្រោយនេះ បន្ទាប់ពីជម្លោះរយៈពេល ១២ ថ្ងៃ នៅខែមិថុនា ឆ្នាំមុន ជាមួយនឹងប្រទេសអ៊ីស្រាអែល និងការតវ៉ាទូទាំងប្រទេស នៅដើមឆ្នាំ២០២៦ ដែលទីក្រុង តេហេរ៉ង់ បានស្តីបន្ទោស ទៅលើអ៊ីស្រាអែល និង សហរដ្ឋអាមេរិក៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា