តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានប្រកាសថា ច្រកសមុទ្រ «ហ័រមូស» បិទតែលើប្រទេសណា ដែលបំពានព្រំដែន សាធាណរដ្ឋឥស្លាម មួយនេះ តែប៉ុណ្ណោះ។ នេះបើតាម Tass ចេញផ្សាយ កាលពីថ្ងៃអាទិត្យ។

តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានប្រកាសថា ច្រកសមុទ្រ «ហ័រមូស» បិទតែលើប្រទេសណា ដែលបំពានព្រំដែន សាធាណរដ្ឋឥស្លាម មួយនេះ តែប៉ុណ្ណោះ។ នេះបើតាម Tass ចេញផ្សាយ កាលពីថ្ងៃអាទិត្យ។
ប្រភព រៀបរាប់ថា តាមរយៈសំណេរ នៅលើបណ្តាញសង្គម X, ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា ច្រកសមុទ្រ Hormuz ត្រូវបានបិទ សម្រាប់តែកប៉ាល់ មកពីបណ្តាប្រទេស ដែលបំពានព្រំដែនអ៊ីរ៉ង់។ លោកបន្តថា «ការបំភាន់ នៃ ការលុបអ៊ីរ៉ង់ ចេញពីផែនទី បង្ហាញពីការអស់សង្ឃឹម ប្រឆាំងនឹងឆន្ទៈរបស់ប្រទេសបង្កើតប្រវត្តិសាស្ត្រ។ ការគំរាមកំហែង និងភេរវកម្ម គ្រាន់តែពង្រឹងការរួបរួម របស់យើង»។
បើតាម AFP, អ៊ីរ៉ង់ បានគំរាម ចុងក្រោយបង្អស់ កាលពីថ្ងៃអាទិត្យ ថា នឹងបិទច្រកសមុទ្រ ហ័រមូស ទាំងស្រុង ប្រសិនបើសហរដ្ឋអាមេរិក ហ៊ានតែវាយប្រហារ លើរោងចក្រថាមពលរបស់ខ្លួន។
ជាការព្រមាន បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានប្រកាសទុកពេល ៤៨ម៉ោង ឲ្យអ៊ីរ៉ង់ ឈប់រំខានដល់ការដឹកជញ្ជូន តាមច្រកមួយនេះ បើមិនដូច្នេះទេ អាមេរិកនឹងកម្ទេចរោងចក្រថាមពលរបស់អ៊ីរ៉ង់៕
ប្រភពពី Tass, AFP ប្រែសម្រួល ៖ សារ៉ាត

