បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន ពិចារណាផ្តល់ជំនួយបោសសម្អាតមីននៅច្រកសមុទ្រ Hormuz

ជប៉ុន ពិចារណាផ្តល់ជំនួយបោសសម្អាតមីននៅច្រកសមុទ្រ Hormuz

តូក្យូ ៖ ប្រទេសជប៉ុន បានបង្ហើបអំពីលទ្ធភាពដាក់ពង្រាយកងទ័ពជួយដល់ប្រតិបត្តិការបោសសម្អាតមីននៅច្រកសមុទ្រ ហ័រមូស ប្រសិនបើបទឈប់បាញ់មួយអាចសម្រេចបាន នៅក្នុងសង្រ្គាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ។

Advertisement

ថ្លែងក្នុងកម្មវិធីទូរទស្សន៍ Fuji TV កាលពីថ្ងៃ អាទិត្យ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi បានអះអាងថា បច្ចេកវិទ្យាបោសសម្អាតមីនរបស់ប្រទេសជប៉ុន ត្រូវបានគេចាត់ទុកថា ស្ថិតនៅកម្រិតកំពូលក្នុងពិភពលោក ។

លោកថា បើមានបទឈប់បាញ់ពេញលេញមួយ នោះរឿងបោសសម្អាតមីន អាចនឹងត្រូវលើកយកមកពិភាក្សា ។ នេះគ្រាន់តែជាការសន្មតប៉ុណ្ណោះ ប៉ុន្តែបើមានបទឈប់បាញ់មែន ហើយមីនក្នុងទឹកបង្កជាឧបសគ្គ នោះលោកគិតថា ចំណុចនេះ អាចជារឿងដែលត្រូវពិចារណា ។

បើតាម CNA, សង្គ្រាមអ៊ីរ៉ង់បានរីករាលដាលទៅជាជម្លោះមួយ ដែលផលប៉ះពាល់កាន់តែទូលំទូលាយ ដល់ស្ថិរភាពនៅមជ្ឈិមបូព៌ា និងការផ្គត់ផ្គង់ថាមពលសកល ចាប់តាំងពីកងកម្លាំងអាមេរិក និងអ៊ីស្រាអែល ចាប់ផ្តើមបើកការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ។

ជាការឆ្លើយតប អ៊ីរ៉ង់បានសងសឹកវិញ ដោយបានបិទច្រកសមុទ្រ Hormuz មិនឱ្យកប៉ាល់ដឹកទំនិញទាំងអស់ អាចធ្វើនាវាចរណ៍ឆ្លងកាត់ផ្លូវទឹកដ៏តូចចង្អៀតនេះ ដែលជាច្រកដឹកជញ្ជូនប្រេងដល់ទៅ១ភាគ៥របស់ពិភពលោក ។ ក្នុងនោះ ប្រទេសជប៉ុនក៏បានពឹងផ្អែកលើច្រកសមុទ្រ Hormuz ផងដែរ សម្រាប់ការនាំចូលប្រេងឆៅជាង ៩០ភាគរយរបស់ខ្លួន ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា