បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទីភ្នាក់ងារថាមពលអន្តរជាតិ ថា ពិភពលោកអាចប្រឈមនឹងវិបត្តិប្រេងឥន្ធនៈដ៏អាក្រក់បំផុត

ទីភ្នាក់ងារថាមពលអន្តរជាតិ ថា ពិភពលោកអាចប្រឈមនឹងវិបត្តិប្រេងឥន្ធនៈដ៏អាក្រក់បំផុត

កង់បេរ៉ា ៖ ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិបានអះអាងថា ពិភពលោកប្រឈមមុខនឹងវិបត្តិប្រេងឥន្ធនៈដ៏អាក្រក់បំផុត នៅក្នុងរយៈពេល ជាច្រើនទសវត្សរ៍។ ជាការប្រកាស ព្រួយបារម្ភជាខ្លាំង ចំពេលដែលអាមេរិក និង អ៊ីរ៉ង់ គំរាមកំហែង វាយប្រហារទីតាំងផលិតថាមពល ទៅវិញទៅមក។

Advertisement

មានប្រសាសន៍នៅឯ អង្គការវិជ្ជាជីវៈសារព័ត៌មាន National Press Club
ក្នុងប្រទេសអូស្ត្រាលី នាថ្ងៃចន្ទនេះ, លោក Fatih Birol នាយកទីភ្នាក់ងារថាមពលអន្តរជាតិ ហៅកាត់ IEA
បានថ្លែងប្រៀបធៀបវិបត្តិថាមពលបច្ចុប្បន្ន ទៅនឹងវិបត្តិ ឆ្នាំ១៩៧០ និងផលប៉ះពាល់ ពីការលុកលុយ ឆ្នាំ២០២២ របស់រុស្ស៊ី ទៅលើអ៊ុយក្រែន។
ប៉ុន្តែ លោកបានបន្តថា បញ្ហានៅពេលនេះ កំពុងស្ថិតនៅក្នុងវិបត្តិប្រេងឥន្ធនៈ ចំនួន២ប្រភេទ និង ការធ្លាក់ចុះបរិមាណឧស្ម័ន រូមបញ្ចូលគ្នា ក្នុងពេលតែមួយ។

ការព្រមាន របស់ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ បែបនេះ បានធ្វើឡើង ចំពេលដែល ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្រែកគំរាម កាលពីថ្ងៃសៅរ៍ថា លោកនឹង បំផ្លាញរោងចក្រថាមពលអ៊ីរ៉ង់ ប្រសិនបើ អ៊ីរ៉ង់ មិនបើកផ្លូវដឹកជញ្ជូនដ៏សំខាន់ តាមច្រកសមុទ្រ Hormuz ឡើងវិញ ក្នុងរយៈពេល ៤៨ម៉ោង ទេនោះ។ អ៊ីរ៉ង់ បាននិយាយថា ខ្លួននឹងឆ្លើយតប ទៅនឹងការវាយប្រហារបែបនេះ ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងតំបន់ រួមទាំង ទីតាំងផលិតថាមពល នៅទូទាំងមជ្ឈិមបូព៌ា ។

បើតាម BBC, ការគំរាមគ្នាទៅវិញទៅមក បែបនេះ នឹងធ្វើឱ្យជម្លោះ កាន់តែឡើងកម្តៅខ្លាំង ដែលបានរំខានដល់ការផ្គត់ផ្គង់ថាមពលសកល ជំរុញតម្លៃ និង បណ្តាលឱ្យមានការខ្វះខាត ប្រេងឥន្ធនៈ។ នៅថ្ងៃចន្ទ តម្លៃប្រេងអន្តរជាតិ បានកើនឡើង ០.៤៥% បន្ថែមទៀត ពោលគឺមានតម្លៃជិត ១១៣ដុល្លារ នៅក្នុង១ធុងបារ៉ែល៕

ប្រភព BBC ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា