វ៉ាស៊ីនតោន ៖ បេសកជនអាមេរិក ប្រចាំអង្គការសហប្រជាជាតិ លោក Mike Waltz បានអះអាងថា គ្មានគម្រោងការ ទម្លាក់គ្រាប់កម្ទេចរោងចក្រថាមពល របស់អ៊ីរ៉ង់ ដូចការគំរាមកំហែង របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នោះទេ។

វ៉ាស៊ីនតោន ៖ បេសកជនអាមេរិក ប្រចាំអង្គការសហប្រជាជាតិ លោក Mike Waltz បានអះអាងថា គ្មានគម្រោងការ ទម្លាក់គ្រាប់កម្ទេចរោងចក្រថាមពល របស់អ៊ីរ៉ង់ ដូចការគំរាមកំហែង របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នោះទេ។
ការទាត់ចោលបែបនេះ បានធ្វើឡើង នៅ១ថ្ងៃ បន្ទាប់ពី មេដឹកនាំ វ័យ ៧៩ឆ្នាំ រូបនេះ បានប្តេជ្ញា ថា នឹងបញ្ជាកម្លាំងយោធាអាមេរិក ឲ្យវាយប្រហារកម្ទេចរោងចក្រថាមពលរបស់អ៊ីរ៉ង់ទាំងស្រុង ប្រសិនបើ ទីក្រុងតេហេរ៉ង់ នៅតែមិនដោះលែង ច្រកសមុទ្រ ហ័រមូស ក្នុងរយៈពេល ៤៨ម៉ោង។
នៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ CBS កាលពីថ្ងៃអាទិត្យ, លោក Mike Waltz បានបដិសេធថា លោកមិនបានទទួលគម្រោងការបែបនេះ ពីប្រធានាធិបតីអាមេរិកនោះឡើយ ហើយ ផែនការរបៀបនេះ មិនដែរមានផ្សាយ នៅលើទូរទស្សន៍ជាតិ របស់អាមេរិក នោះដែរ។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN រូបនេះ បាននិយាយបន្តថា ជម្រើសយោធាទាំងអស់គួរតែមានជជែកគ្នានៅលើតុ ហើយ ប្រធានាធិបតី ដូណាល់ ត្រាំ ខ្លួនឯង ក៏ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ផងដែរ ជុំវិញចំណុចនេះ។
បើតាម RT, ជំហរខុសគ្នា រវាងមេដឹកនាំ និង មន្ត្រី អាមេរិក បែបនេះ បានកើតមានឡើង បន្ទាប់ពី អ៊ីរ៉ង់ បានឆ្លើយតបនឹងការគំរាមកំហែង របស់លោក ដូណាល់ ត្រាំ ជាមួយនឹងការព្រមានថា ខ្លួននឹងវាយប្រហារបំផ្លាញរោងចក្រផលិតទឹកស្អាត និង ថាមពល នៅក្នុងប្រទេសអ៊ីស្រាអែល និង បណ្តារដ្ឋ ឈូងសមុទ្រ ។
ក្រៅពីនេះ កងទ័ពអ៊ីរ៉ង់ បាននិយាយថា ខ្លួននឹងបិទច្រកសមុទ្រ Hormuz ដល់នាវាទាំងអស់ មិនមែនត្រឹមតែនាវា “សត្រូវ” នោះទេ ប្រសិនបើ ក្នុងករណី ទីតាំងថាមពល របស់ប្រទេសមួយនេះ ត្រូវបានវាយប្រហារ ដូចការគំរាមរបស់ ប្រធានាធិបតីអាមេរិក មែននោះ៕
ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត
