កង់បេរ៉ា ៖ សហភាពអឺរ៉ុប បានឲ្យដឹងថា ខ្លួន អាចនឹងដាក់ពង្រាយបេសកកម្ម ទៅការពារ ច្រកសមុទ្រ ហ័រមូស បន្ទាប់ពីសង្គ្រាម បានបិទបញ្ចប់ ។

កង់បេរ៉ា ៖ សហភាពអឺរ៉ុប បានឲ្យដឹងថា ខ្លួន អាចនឹងដាក់ពង្រាយបេសកកម្ម ទៅការពារ ច្រកសមុទ្រ ហ័រមូស បន្ទាប់ពីសង្គ្រាម បានបិទបញ្ចប់ ។
លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានបញ្ជាក់បែបនេះ បន្ទាប់ពីកិច្ចពិភាក្សា នៅទីក្រុងកង់បេរ៉ា ជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese កាលពីថ្ងៃចន្ទ។
លោកស្រី អះអាង ថា អឺរ៉ុបអាចបញ្ជូនបេសកកម្ម ទៅកាន់ច្រកសមុទ្រ Hormuz បន្ទាប់ពីសង្គ្រាមអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ បានបញ្ចប់។
លោកស្រី រៀបរាប់ថា «មេដឹកនាំនៅក្នុងសហភាពអឺរ៉ុប ច្បាស់លាស់លើរឿងនេះ លុះត្រាតែអរិភាពបញ្ចប់ នោះ ពួកគេ អាចលៃលក ធ្វើប្រតិបត្តិការ ឬ បេសកកម្ម ណាមួយ»។
បើតាម Tass, កាលពីថ្ងៃទី១៩ ខែមីនា ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងជប៉ុន បានបង្ហាញពីការត្រៀមខ្លួនរបស់ពួកគេ ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីធានាសុវត្ថិភាពនាវាចរណ៍នៅច្រកសមុទ្រ Hormuz នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ។ អ៊ីរ៉ង់បញ្ជាក់ជាផ្លូវការថា ច្រកសមុទ្រ Hormuz មិនត្រូវបានបិទចរាចរណ៍ទេ ហើយមានតែកប៉ាល់ ភ្ជាប់ជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប៉ុណ្ណោះ ដែលត្រូវបានកំណត់គោលដៅ វាយប្រហារ៕
ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត
