បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ថា គ្មានភាពចាំបាច់ ដាក់ពង្រាយមីន នៅឈូងសមុទ្រ

អ៊ីរ៉ង់ ថា គ្មានភាពចាំបាច់ ដាក់ពង្រាយមីន នៅឈូងសមុទ្រ

តេហេរ៉ង់ ៖ កងទ័ពប្រទេសអ៊ីរ៉ង់ បាននិយាយថា មិនមានភាពចាំបាច់ ក្នុងការពង្រាយគ្រាប់មីន នៅឈូងសមុទ្រ នោះទេ។

Advertisement

លោក Khatam al-Anbiya អ្នកនាំពាក្យយោធាអ៊ីរ៉ង់ បាននិយាយ កាលពីថ្ងៃចន្ទថា ទីក្រុងតេហេរ៉ង់មាន “ការគ្រប់គ្រងពេញលេញ” លើឈូងសមុទ្រពែរ្ស, ដែនទឹករបស់អូម៉ង់ និង ច្រកសមុទ្រ Hormuz ដូច្នេះហើយ មិនចាំបាច់ដាក់មីន នៅឈូងសមុទ្រ នោះឡើយ។ លោក Khatam al-Anbiya បញ្ជាក់ដែរថា ប្រទេសក្រៅតំបន់ មិនមានសិទ្ធិជ្រៀតជ្រែក នោះទេ។

បើតាម AFP, អ៊ីរ៉ង់ធ្លាប់បានគំរាមដាក់ពង្រាយ “មីន” នៅឈូងសមុទ្រ ប្រសិនបើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ហ៊ានវាយប្រហារឆ្នេរសមុទ្រ ឬ កោះណាមួយ របស់ខ្លួន។

បើតាម Anadolu, ការកើនឡើង ក្នុងតំបន់ បានបន្តផ្ទុះឡើង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយលុករួមគ្នា លើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយបានសម្លាប់មនុស្សជាង ១,៣០០នាក់ រួមទាំង មេដឹកនាំកំពូល គឺ លោក Ali Khamenei ផងដែរ។

អ៊ីរ៉ង់បានសងសឹកវិញ ជាមួយនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និង កាំជ្រួច សំដៅលើអ៊ីស្រាអែល រួមជាមួយនឹងប្រទេសហ្ស៊កដានី, អ៊ីរ៉ាក់ និងប្រទេសឈូងសមុទ្រ ដែលមានទ្រព្យសម្បត្តិយោធា របស់សហរដ្ឋអាមេរិក បណ្តាលឱ្យមានអ្នកស្លាប់ និងរបួសមនុស្ស ព្រមទាំង ខូចខាតហេដ្ឋារចនាសម្ព័ន្ធនានា ហើយសង្គ្រាមនេះ រំខានដល់ទីផ្សារពិភពលោក ព្រមទាំង វិស័យអាកាសចរណ៍ យ៉ាងខ្លាំង៕

ប្រភពពី AFP និង Anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា