បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហ្វីលីពីន ប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នថាមពលជាតិ

ហ្វីលីពីន ប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នថាមពលជាតិ

ម៉ានីល ៖ រដ្ឋាភិបាលហ្វីលីពីន បង្ខំចិត្តប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នថាមពលជាតិ ស្របពេលដែលគ្រោះថ្នាក់កាន់តែខិតជិតមកដល់ សម្រាប់ការផ្គត់ផ្គង់ថាមពលរបស់ប្រទេសមួយនេះ ដោយសារតែផលប៉ះពាល់ពីជម្លោះមជ្ឈិមបូព៌ា ។

Advertisement

ជុំវិញបញ្ហានេះ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បាននិយាយកាលពីថ្ងៃ អង្គារ ថា គណៈកម្មាធិការ ត្រូវបានបង្កើតឡើង ដើម្បីធានាដល់ការផ្គត់ផ្គង់មានសណ្តាប់ធ្លាប់ ការចែកចាយ និងភាពអាចរកបាន សម្រាប់ប្រេងឥន្ធនៈ អាហារ ឱសថ ផលិតផលកសិកម្ម និងទំនិញសំខាន់ៗផ្សេងទៀត ។

លោកថា ជម្លោះមជ្ឈិមបូព៌ាបង្កឲ្យមានភាពពុំច្បាស់លាស់នៅក្នុងទីផ្សារសកល ការអាក់ខានខ្សែចង្វាក់ផ្គត់ផ្គង់ធ្ងន់ធ្ងរ ការប្រែប្រួលខ្លាំង និងសម្ពាធកើនឡើងលើតម្លៃប្រេងអន្តរជាតិ ដូច្នេះហើយ វាបង្កការគំរាមកំហែង ចំពោះសន្តិសុខថាមពលហ្វីលីពីន ។

ប្រធានាធិបតីហ្វីលីពីនរូបនេះ បានសង្កត់ធ្ងន់ថា ការប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នថាមពលជាតិបែបនេះ នឹងជំរុញរដ្ឋាភិបាលឲ្យអនុវត្តវិធានការឆ្លើយតប និងសម្របសម្រួល ក្រោមច្បាប់មានស្រាប់ ដើម្បីលើកឡើងពីហានិភ័យបង្កឡើង ដោយសារការអាក់ខាននៅក្នុងការផ្គត់ផ្គង់ថាមពលសកល និងសេដ្ឋកិច្ចក្នុងស្រុក ។

បើតាម Straits Times, ការប្រកាសដែលនឹងចូលជាធរមានរយៈពេល ១ឆ្នាំនេះ នឹងអនុញ្ញាតឲ្យរដ្ឋាភិបាលហ្វីលីពីន ទទួលបានប្រេងឥន្ធនៈ និងផលិតផលប្រេងឥន្ធនៈចាំបាច់ ដើម្បីធានាទាន់ពេល និងការផ្គត់ផ្គង់ប្រកបដោយប្រសិទ្ធិភាព ហើយបើសិនចាំបាច់ ពួកគេនឹងបង់ប្រាក់មួយផ្នែកជាមុននៃចំនួនទឹកប្រាក់កិច្ចសន្យា ៕

យោងតាមរដ្ឋមន្រ្តីថាមពល លោក Sharon Garin, ប្រទេសហ្វីលីពីនមានសមត្ថភាពផ្គត់ផ្គង់ប្រេងតែក្នុងរយៈពេល ៤៥ ថ្ងៃប៉ុណ្ណោះ ដោយផ្អែកលើកម្រិតប្រើប្រាស់បច្ចុប្បន្ន ៕

ប្រភព ៖ Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា